ប្លែកៗ! បងប្អូនបង្កើត១២នាក់បានបង្កើតឯតទគ្គកម្មថ្មីមួយ ដោយគ្រាន់តែបូកបញ្ចូលអាយុរួមគ្នា

//s9.kh1.co/d7/d7f87802ce7edb1ea73fddf6c64b91fc34a97248.jpg
សង្គម

 ០៣-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការបូកបញ្ចូលអាយុរួមគ្នាក្នុងចំនួនខ្ពស់់បំផុត ដោយវ័យចំណាស់ជាងគេមានអាយុ៩៥ឆ្នាំ និងក្មេងជាងគេនៅអាយុ៧៥ឆ្នាំ

បរទេស៖ គ្រួសារមួយដែលមានបងប្អូនបង្កើត១២នាក់បានបំបែកឯតទគ្គកម្ម Guinness World Record សម្រាប់ការបូកបញ្ចូលអាយុរួមគ្នាក្នុងចំនួនខ្ពស់់បំផុត ដោយវ័យចំណាស់ជាងគេមានអាយុ៩៥ឆ្នាំ និងក្មេងជាងគេនៅអាយុ៧៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Guinness បានឲ្យដឹងថា គ្រួសារត្រកូល D'Cruz មានអាយុរួមបញ្ចូលគ្នាចំនួន១,០៤២ឆ្នាំនិង៣១៥ថ្ងៃ ហើយកំណត់ត្រារបស់ពួកគាត់ត្រូវបានទទួលស្គាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រួសារត្រកូល D'Cruz ដែលមានបងប្អូនបង្កើត១២នាក់
គ្រួសារត្រកូល D'Cruz ដែលមានបងប្អូនបង្កើត១២នាក់

ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់ពួកគាត់មានដូចជា Doreen (កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩២៣), Patrick (កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩២៥), Genevieve (កើតថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩២៧), Joyce (កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩២៩), Ronnie (កើតថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៣០), Beryl (កើតថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៣២), Joe (កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៣៤), Francesca (កើតថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៦), Althea (កើតថ្ងៃទី២៧ ខែកកក្កដា ឆ្នាំ១៩៣៨), Teresa (កើតថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤០), Rosemarie (កើតថ្ងៃទី៣០ ខែមីនា ១៩៤៣) និង Eugenia (កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥)។

បងប្អូនបង្កើតទាំងអស់សុទ្ធតែកើតមកមានឪពុកម្ដាយតែមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយឥឡូវនេះពួកគាត់បានរស់នៅក្នុងប្រទេសផ្សេងៗគ្នា រួមមានកាណាដា ទីក្រុងឡុងដ៍ ប្រទេសស្វីស និងសហរដ្ឋអាមេរិក។ គ្រួសារត្រកូល D'Cruz បាននិយាយថា បើទោះបីពួកគាត់មិនបានរស់នៅជុំគ្នានៅកន្លែងតែមួយ ក៏ពួកគាត់គឺជាគ្រួសារដ៏ជិតស្និទ្ធ ដែលទទួលបានការបំបែកឯតទគ្គកម្ម Guinness World Records៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T