«សំណាបយោងដី ស្រីយោងប្រុស»ទង្វើសាមញ្ញបង្ហាញថាប្រពន្ធ ព្រាប សុវត្ថិ នៅពីក្រោយស្វាមីជានិច្ច (មានវីដេអូ)

//s9.kh1.co/61/613d3ae259c71e544c333cda36c526d896e39066.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

យោងតាមរយៈវីដេអូTik tok គណនីលោក ព្រាប សុវត្ថិ ផ្ទាល់ បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដែលភរិយាតាមTake care និងមើលថែរូបលោក ដល់កន្លែងថតតែម្ដង។

ភ្នំពេញ៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទោះវ័យកាន់តែទៅមុខ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈនិងរូបរាងសង្ហា មួយរយៈចុងក្រោយនេះ តារាចាស់វស្សារូបនេះ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះដាច់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យោងតាមរយៈវីដេអូTik tok គណនីលោក ព្រាប សុវត្ថិ ផ្ទាល់ បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដែលភរិយាតាមTake care និងមើលថែរូបលោក ដល់កន្លែងថតតែម្ដង។ ក្នុងនោះដែរ បើមើលតាមវីដេអូឃើញថា ភរិយារបស់ ព្រាប សុវត្ថិ បានយកចិត្តទុកដាក់ចំពោះរូបលោកខ្លាំងណាស់ ដោយបានជួយរៀបចំសក់ សម្លៀកបំពាក់ជូនលោក ខ្លាចមានការឆ្គាំឆ្គង ដែលនេះជាសកម្មភាពគួរឲ្យសរសើរយ៉ាងខ្លាំង។

ក្រោយពីឃើញវីដេអូនោះហើយ ធ្វើឲ្យហ្វេនៗលួចមានចិត្តច្រណែន និងពេញចិត្តចំពោះគូស្វាមីភរិយាមួយគូនេះយ៉ាងខ្លាំង ដោយបញ្ចេញមតិថា ទង្វើដែលភរិយា ព្រាប សុវត្ថិ បានធ្វើនេះ សាកសមនឹងពាក្យចាស់ពោលថា«សំណាបយោងដី ស្រីយោងបុរស» ពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
រូបដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
@preapsovath77

ត្បិតអូនអាយុច្រើនតែអូននៅតែជាកូនក្មេងរបស់បង😍🥰😘❤️

♬ original sound - Preap Sovath
វីដេអូ ដែល ប្រពន្ធ ព្រាប សុវត្ថិ រៀបចំជូនស្វាមី
ព្រាប សុវត្ថិ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T