ភាពល្បីរបស់តារាម៉ូដែល Gan LuLu នៅក្នុងទីក្រុង Dongguan ក្នុងខេត្ដ Guangdongគឺ បានបង្កភាពអាម៉ាស់មុខយ៉ាងខ្លាំងដោយសារតែ បុរសម្នាក់ដែលជាទស្សនិកជនរបស់នាង បានធ្វើឲ្យនាងរបូតរ៉ូបនៅមុខកាម៉ារ៉ាជាច្រើន។ តាមរបាយការណ៍បានបញ្ជាក់ថា Gan LuLu បានចូលរួមក្នុងកម្មវិធី តាំងពិពណ៌រូបថត Body Art ដែលបន្ទាប់ពីនាងបានទន្លាយអាថ៌កំបាំងថា នាងកំពុងសែ្វងរកស្វាមី សម្រាប់ទុកជាគូរអនាគតនៅថៃ្ងមុខ។ ជាមួយនឹងសំលៀកបំពាក់យ៉ាង សិចស៊ីនិងស្រស់ស្អាត បានធ្វើឲ្យអ្នកការសែតជាច្រើនតាមថតរូប របស់នាង តែអ្វីដែលចៃដន្យនោះ ស្រាប់តែមានបុរសម្នាក់ ដែលជាទស្សនិកជននៅទីនោះ បានដើរចូលមក ជាមួយនឹងបាច់ផ្កាដ៏ធំនៅក្នុងដៃ និងបានលុតជង្គង់ចុះជាមួយនឹងចិញ្ចៀន។ ជាមួយនឹងភាពភ្ញាក់ផើ្អលនេះ  បុរសរូបនេះ បានធ្វើឲ្យរ៉ូបរបស់នាងបានរបូត និងធ្លាក់ចុះមកក្រោម ដែលធ្វើឲ្យមនុស្សរាប់រយនាក់សំឡឹងទៅដើមទ្រូងរបស់នាង។ Gan LuLu មានភាពភ័យយ៉ាងខ្លាំង និងយកដៃរបស់ខំប្រឹងទប់អាវត្រង់ដើមទ្រូងរបស់នាង តែបែរជាកញ្ញា Li Yingying ដែលនៅម្ខាងទៀតកំពុងសើចទៅវិញ។ សូមប្រិយមិត្ដមានការប្រុង ប្រយ័ត្ននៅពេលដែលស្លៀករ៉ូប៕    

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]