ពិតឬទេដែលថា មនុស្សស្រីមិនអាចរក្សាការសម្ងាត់លើសពី២ ម៉ោង?

//s9.kh1.co/b8/b812646bedb32848c39144a30494fd623b921957.png
នារី

 ០៥-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិតឬទេដែលថា មនុស្សស្រីមិនអាចរក្សាការសម្ងាត់លើសពីពីរម៉ោង?

តាមការចុះផ្សាយរបស់ The Telegraph បាននិយាយថាមនុស្សស្រីមិនអាចរក្សាការសម្ងាត់មួយឲ្យនៅលើសពី ៤៧ ម៉ោងនោះឡើយ។ ជាទូទៅ​ពួកគេ​នឹង​និយាយ​រឿងអ្វីមួយតគ្នា ​យ៉ាង​ហោច​ណាស់​ប្រាប់​មនុស្ស​ម្នាក់​ទៀត ក្នុង​រយៈពេល ៤៧ ម៉ោង និង ១៥​នាទី នេះបើតាមការស្រាវជ្រាវរបស់ The Telegraph

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការនិយាយដើមនេះវាអាស្រ័យទៅលើសាច់រឿងណាដែលពួកគេងាយនឹងនិយាយដូចជារឿង មិត្ត​ប្រុស​របស់​ពួកគេ ស្វាមី​ពួកគេ មិត្តភក្តិ ឬ ម្តាយ​​ដែល​ទំនង​ជា​ព័ត៌មាន​នឹង​ធ្លាយ​លឿន​បំផុត។

ហើយបើតាមការសិក្សា​លើ​ស្ត្រី​ចំនួន ៣,០០០ នាក់​ដែល​មាន​អាយុ​ចាប់​ចន្លោះពី ១៨ ឆ្នាំ​ដល់ ៦៥ ឆ្នាំ​ ពួកគេបាន​រក​ឃើញ​ថា ​៤០% នៃចំនួនសរុប បាន​សារភាព​ថា​ពួកគេ​មិន​អាច​រក្សា​អាថ៌កំបាំង​បាន​ទេ ទោះ​បីជា​ព័ត៌មាននោះជារឿង​ផ្ទាល់ខ្លួន ឬ ក៏ការ​សម្ងាត់​ក៏​ដោយ។

រូបតំណាង
រូបតំណាង

ចំណែកមនុស្ស ៣០% ទៀត​បាន​សារភាព​ថា ​ពួកគេ​ចូលចិត្ត​បន្ថែមភ្លើងឲ្យនរណា​ម្នាក់​ឲ្យពួកគេ​ទម្លាយ​រឿង​អាថ៌កំបាំង ខណៈ​ដែល​ចំនួន ៤៥​% ឆ្លើយ​ថា ពួកគេ​នឹង​ទម្លាយ​រឿង​ចេញ​នៅ​ពេល​មាន​នរណា​ម្នាក់​ទទូច​ចង់​ដឹង​រឿង​​ពី​ពួកគេ។ រីឯពាក្យ​ដែល​ពួកគេ​ចូលចិត្ត​ប្រើ​បំផុត​ពេលនិយាយមដើមគេនោះគឺ សូមកុំប្រាប់រឿងនេះដល់នរណាម្នាក់ទៀតឲ្យសោះ ស្របពេលរឿងដែលពួកគេនិយាយនោះដឹងតៗគ្នាដែលសោះ៕

រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T