ភ្នំពេញ៖ ថ្មីៗនេះ លើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់ បង្ហោះរូបភាព និងវីដេអូដែល សង្គមខ្មែរស្អប់ខ្ពើម និងប្រាសចាកពី ទំនៀមទំលាប់ខ្មែរជាច្រើន ។ មុននេះ បន្តិចមាន រូបថតមួយសន្លឹក ដែលបង្ហាញពី យុវនារីវ័យក្មេង ម្នាក់ស្លៀកសម្លៀក បំពាក់ឯកសណ្ឋាន ជាសិស្សសាលា បឺតម៉ាត់គ្នា ជាមួយប្រុសស្នេហ៍ នៅលើម៉ូតូ ខណៈម្តាយឪពុក ឲ្យមកសិក្សា ហើយត្រូវបានអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុក យកមកបង្ហោះ និងត្រូវបានបណ្តាញ សារព័ត៌មានយកមក ចុះផ្សាយថែមទៀតផង ។ មិនតែប៉ុណ្ណោះរូបភាព នោះត្រូវបានមហាជន និងអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងដ៏ ពេញនិយមហ្វេសប៊ុក ធ្វើការរិះគន់យ៉ាង ចាស់ដៃមកលើនាង ។

ដោយឡែកថ្មីៗនេះ ស្រាប់តែមហាជន អ្នកប្រើប្រាស់សង្គម ដ៏ពេញនិយមមួយនេះ បង្ហោះរូបភាពថ្មីមួយ សន្លឹកទៀតនៅលើ បណ្តាញសង្គមមួយនេះ ។ រូបភាពដែលអ្នក ប្រើប្រាស់ហ្វេសប៊ុក បង្ហោះនិងចែកចាយតៗ ឲ្យគ្នានោះ បង្ហាញឲ្យឃើញថា នារីវ័យក្មេង ស្រស់ស្អាតមួយរូប ឈរបណ្តោយ ឲ្យប្រុសម្នាក់ ចាប់ច្របាច់សុដន់ ហើយមើលទៅនារីវ័យក្មេង នោះហាក់ធ្វើប្រងើយ មិនអើពើទាល់តែសោះ ។

ជុំវិញរូបភាពនេះ គេមិនដឹងថា នារីនៅក្នុងរូបភាព ដែលបណ្តោយឲ្យ មនុស្សប្រុសច្របាច់ សុដន់នោះ ជានារីខ្មែរ យ៉ាងណានោះទេ ។ តែបើមើលតាមរយៈការ Comment វិញភាគច្រើនគេថា នារីវ័យក្មេង នៅក្នុងរូបភាពនេះ គឺជានារីខ្មែរ ។ ការលេចចេញរូបភាពបែបនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករិះគន់ យ៉ាងខ្លាំងៗផងដែរ មិនចាញ់នារីវ័យក្មេង បឺតម៉ាត់ជាមួយសង្សារ កាលពីមុនប៉ុន្មាន ថ្ងៃមុននោះទេ ព្រោះមហាជនគិតថា បើសិនជានារីខ្មែរ មែននោះ មិនគួរបណ្តោយ ខ្លួនឲ្យប្រុសៗ ធ្វើបែបនេះទេ ព្រោះវាអាចធ្វើ ឲ្យខូចកេរ្តិ៍ឈ្មោះ ដល់សង្គមជាតិ និងប្រពៃណីរបស់ខ្មែរ ពិសេសនាំឲ្យចង្រៃ ដល់នារីខ្មែរផ្សេងទៀត ដែលគេមាន អត្តចរិតត្រឹមត្រូវ មិនចោលម្សៀត ដូចជានារី ក្នុងរូបភាពនេះ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]