រាជធានីភ្នំពេញ ៖ ជាងសំណង់​ម្នាក់​របួស​បាក់​ក.ដៃ​ឆ្វេង បាក់​ភ្លៅ​ឆ្វេង និង​បែក​ចង្កា ខណៈដេក​យប់​ឡើង​មមើ​​មមាយ​ដើរ​ធ្លាក់​​ពីលើ​ឡៅតឿ​កម្ពស់​៣​ម៉ែត្រ​ដែល​កំពុង ​សាង​ស​ង់​មិន​ទាន់​រួចរាល់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ មេសា នៅផ្ទះ​២​ល្វែង​កំពុង​សាង​សង់​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការ​មន ។

បើ​តាម​សម្ដី​របស់​មេជាង​សំណង់​ឈ្មោះ​រស់ រ៉​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចំការ ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្ដព្រៃវែង បានឱ្យ​ដឹង​ថា ​បុរស​រងគ្រោះ​​ឈ្មោះ​ផល អាយុ​២៨​ឆ្នាំ ​ជា​ជាង​សំណង់​​។ មុន​​ពេល​កើត​ហេតុ​​បុរស​រងគ្រោះ​ផឹក​ស្រា​អស់​ពីកំប៉ុង​រួច​ក៏​ចូល​ទៅ​ សម្រាក​​នៅ​លើ​ឡៅតឿ​កម្ពស់​៣​ម៉ែត្រ ដែល​មិន​ទាន់​ដាក់​បង្កាន់​ដៃ​ព័ទ្ធ​ជុំវិញ​នៅឡើយ​ទេ ។ លុះ​ដេក​យប់​ឡើង ស្រាប់​តែ​ស្ទុះ​ងើប​មមើ​​មមាយ​ដើរទៅ​ធ្លាក់​​ពី​លើ​ឡៅតឿ​ប្រាវ​ធ្វើ​ឱ្យ​ មេជាង ​និង​ជាងសំណង់​ដែល​ស្នាក់​នៅ​ក្នុង​នោះ​នាំ​គ្នា​ផ្អើល​ឆោឡោ​នឹក​ស្មានថា ​ចោរ​ចូល​លួច​របស់របរ​បាន​ស្ទុះ​ងើប​រក​មើលក៏​ឃើញ​ឈ្មោះ​ផល ធ្លាក់​ពីលើ​ឡៅតឿ​រង​របួស ។

ក្រោយ​​ពេល​កើតហេតុ​មេជាង​បាន​ហៅ​រ៉ឺម៉ក​​ម៉ូតូ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]