លោក សយ រតនៈ បង្ហាញ​មិត្ត​ភាព​ស្អិត​រមូត​​ជាមួយ​​មិត្ត​រួម​​អាជីព​​ ដែល​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី The Voice ជំនាន់ដំបូង

//s9.kh1.co/70/7017d9f2357c90ad74ee0e00f93be9015c86072e.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោក សយ រតនៈ បានបង្ហាញពីមិត្តភាពដ៏ល្អជាមួយមិត្តរួមអាជីព ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីមួយ ដែលរួមមានតារាចម្រៀងដ៏ល្បីគឺ លោក ឃុន វុត្ថា, កញ្ញាចម្រើន សុភ័ក្ត្រ, កញ្ញា ប៉ាច គីមមួយ និងតារាជាច្រើនដូងទៀតដែលជ្រកនៅក្រោមទ្រនំជាមួយគ្នា។

លោក សយ រតនៈ បានបង្ហាញពីមិត្តភាពដ៏ល្អជាមួយមិត្តរួមអាជីពដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីមួយ ដែលរួមមានតារាចម្រៀងដ៏ល្បីគឺ លោក ឃុន វុត្ថា, កញ្ញាចម្រើន សុភ័ក្ត្រ, កញ្ញា ប៉ាច គីមមួយ និងតារាជាច្រើនដូងទៀតដែលជ្រកនៅក្រោមទ្រនំជាមួយគ្នា។ 
ជាក់ស្តែងអ្វីដែលបណ្តាលអ្នកគាំទ្របានកត់សម្គាល់ឃើញថា លោក សយ រតនៈ តែងតែមានដំណើរកម្សាន្ត និង​បង្ហាញ​ពីភាពសប្បាយរីករាយជាមួយគ្នា ដើម្បីឲ្យមិត្តភាពរបស់លោក ​​និងតារាចម្រៀងប៉ុន្មានដួងនេះ​កាន់តែស្វិត​រមួតជាមួយគ្នាបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីប៉ុន្មានខែកន្លងមក លោក និងតារាចម្រៀងដែលធ្លាប់បានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់​ពិភព​លោក​នោះ បានទៅលំហែកាយនៅខេត្តកំពត។ ប៉ុន្តែនាពេលថ្មីៗនេះលោកក៏បានចំណាយពេលដ៏មានតម្លៃជាមួយ​ពួកគាត់​ម្តងទៀត ដែលលើកនេះលោកបានដើរកម្សាន្តនៅខេត្តសៀមរាបវិញម្តង។​ ការបង្ហាពីមិត្តភាពដ៏ស្វិតរមួតនេះផងដែរ លោកក៏​បានបង្ហោះសារដ៏មានអត្ថន័យមួយឃ្លា អមជាមួយរូបភាពរួមគ្នានៅក្នុងគណនី Instagram ផ្ទាល់ខ្លួនថា៖

«មិត្តភាពរបស់ពួកយើង កើតចេញពីការប្រឡងចម្រៀង The Voice Cambodia ១ របស់ស្ថានីយទូរទស្សន៍​ហង្សមាស ៦ ឆ្នាំសម្រាប់ការរាប់អាន ឱកាសឆ្នាំនេះ ជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ សំណាងល្អ មាន​ការងារច្រើនៗ លុយចូលច្រើនៗ ជីវិតជួបសុភមង្គល។» 

គ្រាន់តែឃើញសារមួយឃ្លានេះភ្លាម អ្នកគាំទ្រពិតជាកោតសរសើរដល់ទឹកចិត្តរបស់លោក និងតារាចម្រៀងទាំងអស់​ដែលបានរាប់អានគ្នារហូតទៅដល់ ៦ឆ្នាំកន្លងទៅនេះ ហើយមិនដែលបោះបង់គ្នាឡើយជាក់ស្តែងតែងតែឃើញ​ពួកគាត់​មានដំណើរកម្សាន្ត និងបង្កើនភាពសប្បាយរីករាយជាមួយគ្នាជារឿយៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

 លោក សយ រតនៈ និងមិត្តរួមអាជីព
លោក សយ រតនៈ និងមិត្តរួមអាជីព
 លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
លោក សយ រតនៈ និងមិត្តរួមអាជីព ពេលដំណើរកម្សាន្តខេត្តសៀមរាប
សារដ៏មានអត្ថន័យរបស់លោក សយ រតនៈ
សារដ៏មានអត្ថន័យរបស់លោក សយ រតនៈ
សយ រតនៈ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T