តោះកុំឲ្យទំនេរដៃ! រៀនធ្វើ «ទឹកត្រីកោះកុង» ឲ្យមានរសជាតិឆ្ងាញ់ជាមួយគ្នា

//s9.kh1.co/36/36ad78634c52cd1a0439cde20fd5e2dff5e18aeb.png
យល់ដឹង

 ៣១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

រៀនធ្វើ «ទឹកត្រីកោះកុង» ឲ្យមានរសជាតិឆ្ងាញ់ជាមួយគ្នា

ជិតដល់ថ្ងៃឈប់សម្រាកហើយ តោះចាំកាលទៀត រៀនធ្វើទឹកត្រីកោះកុងទាំងអស់គ្នា មិនបាច់ចំណាយប្រាក់ទិញគេទៀតទេ ហើយពេលធ្វើខ្លួនឯងចឹងធានាអនាម័យល្អម៉ង។ សំខាន់ពេលធ្វើម្ហូបបានឆ្ងាញ់អាចយកចិត្តប្ដីឬប្រពន្ធបានទៀត គ្រួសាររឹតតែមានសុភមង្គលម៉ង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គ្រឿងផ្សំ

  • ស្ករស
  • ទឹកត្រី
  • គល់ជីវ៉ាន់ស៊ុយ
  • អំបិល
  • ប៊ីចេង
  • ខ្ទឹមស
  • ម្ទេសជ្រក់
  • ក្រូចឆ្មា
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

២. របៀបធ្វើ៖

  • ដាក់គល់ជីវ៉ាន់ស៊ុយចូលត្បាលរួចធ្វើការបុកវាឲ្យរៀងម៉ត់បន្តិច
  • បន្ទាប់មកដាក់ខ្ទឹមសចូល រួចបុកវាបន្តរហូតដល់ម៉ត់ តែកុំឲ្យម៉ត់ខ្លាំងពេកណា
  • ចាក់អំបិល ស្ករស ប៊ីចេងចូល រួចធ្វើការបុកល្បាយនេះបញ្ចូលគ្នា​
  • ដួសល្បាយខាងលើដាក់ចានទុកមួយអន្លើ
  • ចាក់ម្ទេសជ្រក់ចូល រួចធ្វើការបុកៗឲ្យវាឡើងម៉ត់
  • បន្ទាប់ពីម៉ត់ល្អហើយដួសវាដាក់ចូលចានរបស់ល្បាយដែលយើងដួសចេញមុននេះ 
  • ចាក់ទឹកត្រី ក្រូចឆ្មា ចូលល្បាយរួចកូរឲ្យសព្វ 
  • ភ្លក់យករស់ជាតិ ជូរ ប្រៃ ហឹរ ផ្អែម ជាការស្រេច៕
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T