ភ្ញាក់ផ្អើល! បន្ទាប់ពីតារាចម្រៀង នៅ ស៊ីនឿន ត្រូវបានតុលាសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ពីបទ....

//s9.kh1.co/4b/4bccb74a777e5b74bc8c79f1a3d03fab5f10386f.jpg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្ញាក់ផ្អើល! បន្ទាប់ពីតារាចម្រៀង នៅ ស៊ីនឿន ត្រូវបានតុលាសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ពីបទ....

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់តារាចម្រៀង នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសម្លេងផ្អែមស្រទន់គួរជាទីពេញចិត្ត និងទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញឃើញថាមួយរយៈចុងក្រោយតារាចម្រៀងប្រុសរូបនេះហាក់ស្ងាត់ពីវិស័យសិល្បៈដោយមិនឃើញចេញបទចម្រៀង វីដេអូចម្រៀង និងមិនលេចមុខចូលរួមនៅក្នុងកម្មវិធីណាឡើយ។
ដោយឡែក នៅមុននេះបន្តិចស្រាប់តែមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីប្រធានសមាគមលោក ហេង ឡុង បានរូបនិងបង្ហោះសារដ៏វែងជាមួយលោក នៅ ស៊ីនឿន ដោយសរសេរយ៉ាងដូច្នេះថា «កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួលទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុ ៨ ចំណុច។

មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះលោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយខ្ញុំបាទ ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។ លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ៖ ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ។ ករណីនេះយើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

នៅ ស៊ីនឿន
នៅ ស៊ីនឿន
នៅ ស៊ីនឿន
នៅ ស៊ីនឿន
នៅ ស៊ីនឿន
នៅ ស៊ីនឿន
លោក ហេង ឡុង​ និង នៅ ស៊ីនឿន
លោក ហេង ឡុង​ និង នៅ ស៊ីនឿន
រូបភាព និងសារដែលោក ហេង ឡុង បានបង្ហោះ
រូបភាព និងសារដែលោក ហេង ឡុង បានបង្ហោះ
នៅ ស៊ីនឿន
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T