ឃើញ Man UTD ចង់បានពេក ឥលូវ Liverpool បោះលុយ ១១០លានប្រជែងយកកីឡាករម្នាក់នេះដែរ

//s9.kh1.co/14/14fefa6b20f8ca8600e4e42ff6c82e756ea5e43b.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Liverpool សម្លឹងឃើញខ្សែបម្រើ Jadon Sancho ក្រោយ Man UTD បរាជ័យក្នុងការចរចាយករូបគេ

អង់គ្លេស៖ កាលពីរដូវក្ដៅមុន ខ្សែបម្រើសញ្ជាតិអង់គ្លេស Jadon Sancho ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Borussia Dortmund ប៊ិះនឹងបានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ទៅហើយបើកុំតែ ខាង Dortmund ចរចាមិនត្រូវថ្លៃគ្នាជាមួយ Man UTD ហើយក្លិបនៅអាល្លឺម៉ង់នេះថែមទាំងបានបិទទ្វារកាត់ផ្ដាច់ការចរចានេះទៀតផងដោយបានពន្យាកុងត្រារបស់ Sancho ដែលជាកាយវិការមួយបញ្ជាក់ថា Dortmund គ្រោងនឹងលក់ Sancho ក្នុងតម្លៃខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

ហើយពេលនេះដែរ យោងតាមសេចក្ដីរាយការណ៍ ក្លិបហង្សក្រហម Liverpool ក៏សម្លឹងឃើញកីឡាករវ័យ២០ឆ្នាំនេះដែរខណៈដែល Man UTD មិនទាន់បោះបង់ការតាមយក Sancho នៅឡើយទេនិងព្យាយាមដាក់សំណើចរចាសាជាថ្មីនៅចុងបញ្ចប់រដូវកាលនេះ។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

យោងតាម Que Golazo គឺភាគីលោកគ្រូបង្វឹក Jurgen Klopp កំពុងតាមមើល Sancho បណ្ដើរៗហើយ និងអាចដាក់តម្លៃប្រមាណ ១១០លានផោន(ស្មើនឹងប្រមាណ១៣៤៨.៨លានដុល្លារ)ឯណោះ ក្នុងការចែចូវយករូបគេ។

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ភាគីបិសាចក្រហម ក៏កំពុងបើកការទាក់ទងជាមួយលោកប្រធាន Ed Woodward ដើម្បីស្នើសុំប្រាក់ទិញយក Jadon Sancho ដែរ ប៉ុន្តែបើតាមប្រភពពីអាល្លឺម៉ង់ គឺបានបង្ហើបថាចំនួនទឹកប្រាក់នោះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យ Dortmund បើកផ្លូវឲ្យ Sancho ចាកចេញនៅឡើយ។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

សារព័ត៌មាន Kicker របស់អាល្លឺម៉ង់បានប្រាប់ដែរថា Jadon Sancho ចង់ឈ្នះពានជាមួយក្លិបហង្សក្រហម Liverpool ជាងដោយបោះបង់ការផ្ទេរទៅ Man UTD ចោលប៉ុន្តែយ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយទេថា Sancho នឹងចូលរួមជាមួយ Liverpool ឬ Manchester United ឬក៏គេនឹងនៅបន្តស្នាក់នៅជាមួយ Dortmund ដោយក្នុងរដូវកាលថ្មីនេះ រូបគេបានបង្ហាញខ្លួន១១ដងឱ្យក្លិបតែមិនទាន់រកគ្រាប់បាននៅឡើយទេ៕

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T