Atletico Madrid គ្រោងទិញយកកីឡាករ Chelsea ម្នាក់មកជំនួសកន្លែង Costa

//s9.kh1.co/ad/ad6562d58d20b39e92a30b36fc526d0f9d9fd294.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Simeone គិតថា Olivier Giroud ជាជម្រើសដ៏ស័ក្តិសមសម្រាប់ជំនួសកន្លែង Costa

អេស្ប៉ាញ៖ ក្លិប Atletico Madrid បានបង្វែរចំណាប់អារម្មណ៍មកលើកីឡាករខ្សែប្រយុទ្ធ Olivier Giroud ដែលកំពុងលេងឲ្យក្លិបតោខៀវ Chelsea ក្នុងបំណងចង់យករូបគេមកជំនួសខ្សែប្រយុទ្ធ Diego Costa ដែលក្លិបទើបតែផ្ដាច់កុងត្រាថ្មីៗបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះមិនមកហ្វឹកហាត់និងទាមទារឲ្យក្លិបដោះលែងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Olivier Giroud
  ខ្សែប្រយុទ្ធ Olivier Giroud
  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

យោងតាមសារព័ត៌មាន Rai Sport បានរាយការណ៍ថា ដោយសារ Costa ស្រាប់តែចាកចេញភ្លាមៗទើបក្លិបបានដាក់រ៉ាដាសម្លឹងរកមើលអ្នកដែលអាចមកជំនួសកន្លែងគេបានទោះបីក្លិបមានខ្សែប្រយុទ្ធដូចជា Joao Felix និង Luis Suarez ហើយក៏ដោយហើយលោកគ្រូ Diego Simeone ជឿថា Olivier Giroud ជាជម្រើសដ៏សក្តិសមនិងចង់តាមយករូបគេពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារ។

  ខ្សែប្រយុទ្ធ Olivier Giroud
  ខ្សែប្រយុទ្ធ Olivier Giroud

កីឡាករវ័យ៣៤ឆ្នាំរូបនេះនឹងដាច់កុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះហើយ ខណៈដែលលោកគ្រូបង្វឹក Frank Lampard មិនសូវដាក់ឲ្យគេចូលលេងប៉ុន្មានទេ ទោះគេរកបានគ្រាប់បាល់ដល់ទៅ៩គ្រាប់ក្នុងរដូវកាលនេះក៏ដោយ។

  ខ្សែប្រយុទ្ធ Olivier Giroud
  ខ្សែប្រយុទ្ធ Olivier Giroud

Giroud ធ្លាប់ទាមទារឲ្យលោកគ្រូ Lampard ដាក់ឲ្យគេចូលលេងញឹកញាប់បើចង់ឲ្យគេស្នាក់នៅ Stamford Bridge បន្តប៉ុន្តែមើលទៅលោកគ្រូមិនសូវជាផ្ដល់ទំនុកចិត្តមកកាន់គេប៉ុន្មានទេអ៊ីចឹងហើយ Giroud អាចនឹងសម្លឹងរកផ្លូវចាកចេញពី Cheslea ព្រោះគេចង់ជាប់ជម្រើស១១នាក់ដំបូងនៅក្រុមជម្រើសជាតិបារាំងដើម្បីបានចូលលេងនៅព្រឹត្តិការណ៍ Euro នោះឯង។

 Olivier Giroud លេងនៅជម្រ់ើសជាតិបារាំង
 Olivier Giroud លេងនៅជម្រ់ើសជាតិបារាំង

យោងតាមការរាយការណ៍ Chelsea ដូចជាមិនបានបង្ហាញពីបំណងចង់ឲ្យ Giroud ចាកចេញនៅខែក្រោយនេះឡើយ ប៉ុន្តែសាមីខ្លួនអាចនឹងចង់ទៅចូលរួមជាមួយ Atletico Madrid ដែលលេងក្នុងក្របខណ្ឌ La Liga ពេលរដូវកាលថ្មីនេះចប់សព្វគ្រប់ក៏ថាបាន។

  ខ្សែប្រយុទ្ធ Olivier Giroud
  ខ្សែប្រយុទ្ធ Olivier Giroud

Atletico Madrid ធ្វើបានល្អណាស់នៅក្នុងរដូវកាលថ្មីនេះដោយក្រុមកំពុងឈរលើកំពូលតារាង La Liga និងមាន៣២ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធឆ្នើមៗរបស់ក្លិបដូចជា Joao Felix រកបាន ៥គ្រាប់ ខណៈ Luis Suarez រកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ១០លើក ហើយបើក្លិបអាចបញ្ចុះបញ្ចូលឲ្យ Olivier Giroud មកចូលរួមជាមួយបាននោះតំបន់ប្រយុទ្ធរបស់ AT Madrid នឹងកាន់តែមុតស្រួច៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T