មិនមែន Messi ឬ Ronaldo ទេ! Papin ថាកីឡាករម្នាក់នេះជាខ្សែប្រយុទ្ធល្អផ្ដាច់គេ

//s9.kh1.co/cf/cffd2a0f6a200c0015dd744a70f1d876ed614c75.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Papin សរសើរខ្សែប្រយុទ្ធ Karim Benzema ថាជាកីឡាករល្អបំផុត

បារាំង៖ លោក Jean Pierre Papin ដែលជាអតីត ម្ចាស់ពាន Ballon d'Or ឆ្នាំ១៩៩១ បានថ្លែងកោតសរសើរទៅដល់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអធិរាជស Real Madrid គឺ Karim Benzema ថាគេជាកីឡាករដ៏គួរឲ្យញញើតតាំងពីចាប់ផ្ដើមលេងឲ្យ Real Madrid ម៉្លេះហើយគេគឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតក្នុងជំនាន់របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jean Pierre Papin
  លោក Jean Pierre Papin

Benzema បានប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏លេចធ្លោរហូតឈានដល់ចំណុចមួយខ្ពស់បំផុតតាំងពីរូបគេមកចូលរួមជាមួយReal Madrid ក្នុងតម្លៃខ្លួន ៣៥លានផោន(ស្មើនឹងប្រមាណ៤៧.២លានដុល្លារ) ពីក្លិប Lyon ក្នុងឆ្នាំ២០០៩។

  ខ្សែប្រយុទ្ធ Karim Benzema កាលលេងនៅ Lyon
ខ្សែប្រយុទ្ធ Karim Benzema កាលលេងនៅ Lyon

កីឡាករសញ្ជាតិបារាំងរូបនេះរកគ្រាប់បាល់បាន២៦១គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៥៣១លើកសម្រាប់ក្លិប Real Madrid ដោយបានជួយក្រុមឲ្យឈ្នះពានដល់ទៅ១៨ពាន ដែលក្នុងនោះមានពានរង្វាន់ La Liga និង Champions League ៤ ឯណោះ។

  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema

Benzema ស៊ុតបញ្ចូលទីបាន១២គ្រាប់នារដូវកាលនេះដែលធ្វើឲ្យគេក្លាយជាកីឡាករ Real Madrid ដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅរដូវកាលថ្មីនេះដោយគិតទាំងការប្រកួតក្នុងក្របខណ្ឌ La Liga និងការប្រកួតជាលក្ខណៈអន្តរជាតិដូចជា Champions League ជាដើម។

  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema

គ្រាប់បាល់ដែលគេរកបានចុងក្រោយបង្អស់គឺក្នុងការប្រកួតទល់នឹង Granada ក្នុងទឹកដីខ្លួនឯង នៅថ្ងៃទី២៤ខែធ្នូ ដែលរួមចំណែកជួយឲ្យ Real Madrid ឈ្នះក្រុមភ្ញៀវ ២ ទល់នឹង ០ ទៀតផង។

  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema

ដោយសារមើលឃើញសមត្ថភាពលេចធ្លោរបស់គេ ទើបលោក Papin ចាប់អារម្មណ៍លើ Benzema ណាស់និងថែមទាំងលើកសរសើរកីឡាករវ័យ៣៣ឆ្នាំរូបនេះប្រាប់ L'Equipe ថា៖

Karim Benzema គឺជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករលេងនៅជំនាន់របស់គេ គេពិតជាល្អមែន ខ្ញុំចូលចិត្តការស៊ុតបញ្ចប់ទីរបស់គេណាស់ និងរបៀបដែលគេចេះរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយក្រុមហើយគេមានភាពច្នៃប្រឌិតណាស់ គេមិនមែនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីនោះឡើយ តែគេក៏មានភាពរវៀសនិងរស់រវើកណាស់ហើយការដែលគេអាចស្នាក់នៅក្លិប Real Madrid បានយូរអង្វែងបែបនេះវាពិតជាអស្ចារ្យណាស់ ព្រោះក្លិបនេះមិនសូវមានអ្នកណាដែលអាចស្នាក់នៅបានយូរឡើយ នៅពេលគេផ្ទេរមកក្លិប គេបានធ្វើឲ្យគ្រប់គ្នាញញើតរាល់ពេលដែលគេចូលប្រកួតជាមួយនឹងកីឡាករល្អៗជាច្រើនទៀត។

 លោក Jean Pierre Papin 
  លោក Jean Pierre Papin
  លោក Jean Pierre Papin

លោក Papin ក៏បាននិយាយថា Karim Benzema ឥលូវនេះពិតជាខុសប្លែកកាលពីពេលដែលគេលេងទន្ទឹមគ្នានឹង Cristiano Ronaldo ដែលបានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Juventus ក្នុងឆ្នាំ២០១៨។

គេពិតជាបានបង្កើតស្ទាយ៍មួយដែលធ្វើឲ្យគេលេងត្រូវជើងគ្នាជាមួយ Ronaldo វាអាចមើលទៅសាមញ្ញៗប៉ុន្តែគេមានមហិច្ឆតាក្នុងការទម្លុះសំណាញ់ទី។

 លោក Jean Pierre Papin 

គួរបញ្ជាក់ផងដែរថា Benzema នឹងត្រឡប់មករត់លើទីលានវិញក្នុងការប្រកួតទល់នឹង Elche នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ នេះហើយ៕

ខ្សែប្រយុទ្ធ Ronaldo និង  Benzema 
ខ្សែប្រយុទ្ធ Ronaldo និង  Benzema 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T