ចេះ​ធ្វើ​ម្ហូប​អីខ្លះ? តោះ​​រៀន​​​ធ្វើ ខ​សាច់​​ទា​ជាមួយ​​ទំពាំង​​ក្រៀម​​ផ្សិត​ខ្សិត​ ​«រសជាតិប្លែកមាត់​» ម្តង

//s9.kh1.co/32/3242611786bbe87c8b041c9173130d804b636d35.png
យល់ដឹង

 ៣០-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តោះរៀនធ្វើ ខសាច់ទាជាមួយទំពាំងក្រៀមផ្សិតខ្សិត ធានាថាឆ្ងាញ់កប់ម៉ង!

ទៅផ្សាររាល់ថ្ងៃពិបាករកនឹកថាត្រូវធ្វើម្ហូបអីដើម្បីញ៉ាំមែនទេ?  តោះមករៀនធ្វើ ខសាច់ទាជាមួយទំពាំងក្រៀមផ្សិតខ្សិត ទាំងអស់គ្នាធានាថារសជាតិឆ្ងាញ់កប់ម៉ង។ ចាំកាលទៀតតោះ យកប៊ិចយកសៀវភៅមកកកត់គ្រឿងផ្សំនឹងរបៀប​ធ្វើទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

គ្រឿងផ្សំ៖

  • ខ្ទឹមក្រហម
  • មើមខ្ញី
  • ខ្ទឹមស
  • គល់ជីវ៉ាន់ស៊ុយ
  • អំបិលម៉ុត់
  • ម្រេចម៉ត់
  • ម្សៅស៊ុប(ប៊ិចេង)
  • ទឹកត្រី
  • ស្ករត្នោត
  • ទឹកប្រេងខ្យង
  • សាច់ទា
  • ផ្សិតខ្មៅ
  • ទំពាំងក្រៀម។
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

របៀបចម្អិន៖

  1. ចាក់ប្រេងសណ្ដែកចូលឆ្នាំងដែលកំពង់ក្ដៅ បន្ទាប់មកយើងចាក់ ខ្ទឹមស ខ្ទឹមក្រហម ខ្ញី​ និង​គល់ជីវ៉ាន់​ស៊ុយ​ចូលក្នុងឆ្នាំង ធ្វើការរំលីងគ្រឿងឲ្យឡើងក្រហមនឹងមានក្លិនឆ្ងុយ។
  2. បន្ទាប់ពីគ្រឿងខាងលើឡើងឆ្ងុយហើយយើងត្រូវដាក់ស្ករត្នោតចូល នឹងរំលីងឲ្យស្ករឡើងក្រហម ចាក់ទឹកត្រី ទឹកប្រេងខ្យង អំបិល ម្រេចនឹងប៊ីចេងចូលទៅក្នុងឆ្នាំង ធ្វើការកូរឲ្យល្បាយចូលគ្នា ។
  3. ចាក់សាច់ទាចូលក្នុងល្បាយខាងលើកូរឲ្យសព្វដើម្បីឲ្យចូលគ្រឿងគ្នាល្អ ចាក់ទឹកសចូលរួច​ធ្វើការរំងាស់រហូត​ដល់សាច់ទាផុយល្អ។
  4. បន្ទាប់ពីរំងាស់បានសាច់ទាផុយល្អហើយយើងចាស់ទំពាំងក្រៀមចូល ហើយរំងាស់ម្ដងទៀត បន្ទាប់មកទុក​ដល់វាផុយ​ល្អទើបយើងចាក់ផ្សិតខ្មៅចូល។ ជាចុងបញ្ចប់ថែមថតគ្រឿងទេសតាមចំណង់​ចំណូលចិត្តជា​ការស្រេច៕
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T