ក្រោយរងការចោទប្រកាន់ថាលួចរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ Neymar បានចេញមុខបកស្រាយហើយថា...

//s9.kh1.co/68/685fa495f24f7aa11b2d3be85451754ce0e9a37c.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកតំណាងរបស់ Neymar បានចេញមុខបដិសេធហើយថាគ្មានពិធីជប់លៀងណាមួយកើតឡើងទេ

ប្រេស៊ីល៖ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr. បានបដិសេធរឿងដែលមានអ្នកចោទប្រកាន់ថារូបគេបានលួចរៀបចំពិធីជប់លៀងនៅឯភូមិគ្រឹះនាតំបន់ Mangaratiba ស្ថិតនៅឆ្នេរ Green Coast ឯទីក្រុង Rio De Janeiro នៃប្រទេស ប្រេស៊ីល ក្រោយផ្ទុះព័ត៌មានចចាមអារ៉ាមថាគេបានអញ្ជើញមនុស្សដល់ទៅ៥០០នាក់ឲ្យចូលរួមក្នុងពិធីដែលមានរយៈពេលអូសបន្លាយដល់ទៅ៥ថ្ងៃ ដោយរូបគេថែមទាំងបានដាក់ច្បាប់ហាមឲ្យគ្រប់គ្នាយកទូរស័ព្ទចូលទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ  Neymar Jr.
  ខ្សែប្រយុទ្ធ  Neymar Jr.

បន្ទាប់ពីរឿងនេះបានកើតឡើង មហាជនបានរិះគន់ Neymar យ៉ាងឆ្ងាញ់មាត់ដោយចោទថាគេប្រឹព្រឹត្តិផ្ទុយពីច្បាប់ហាមប្រាមមិនឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំព្រោះ ទន្ទឹមនឹងពេលនេះអត្រាអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ជិតពីរសែននាក់ទៅហើយនៅក្នុងប្រទេសប្រេស៊ីល។

អ្នកស្លាប់នៅ Brasil 
អ្នកស្លាប់នៅ Brasil 

អ្នកដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកបានបង្ហើបថាពួកគេឃើញភ្ញៀវមួយចំនួនតូចបានធ្វើដំណើរមកដល់ភូមិគ្រឹះរបស់ Neymar ដោយបានរក្សាទុកទូរស័ព្ទនៅនឹងទ្វារចូលខាងមុខពិធីចៀសវាងកុំឲ្យមានរូបភាពបែកធ្លាយលើបណ្ដាញសង្គមទៀតផង។លើសពីនេះ Neymar ថែមទាំងបានបំពាក់ប្រព័ន្ធខ្ទប់សំឡេងក្នុងបន្ទប់ Disco របស់គេដើម្បីការពារកុំឲ្យសំឡេងលាន់ចេញទៅខាងក្រៅ។

ភូមិគ្រឹះរបស់ Neymar 
ភូមិគ្រឹះរបស់ Neymar 

យោងតាមសារព័ត៌មាន CNN Brasil គឺបានរាយការណ៍ថា ភ្នាក់ងារតំណាងរបស់ខ្សែប្រយុទ្ធនៃក្លិប Paris Saint-Germain ម្នាក់នេះបានចេញមុខបដិសេធហើយថាគ្មានការរៀបចំពិធីជប់លៀងណាមួយធ្វើឡើងនោះទេ ។

  ខ្សែប្រយុទ្ធ  Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

អាជ្ញាធរដែនដីនៃតំបន់ Mangaratiba បានបង្ហោះសារមួយថា ពួកគេមិនបានទទួលការស្នើសុំណាមួយពី Neymar រឿងធ្វើពិធីជប់លៀងដែលមានអ្នកចូលរួមដល់ទៅ៥០០នាក់នោះឡើយ។

ភ្នាក់ងាតំណាងរដ្ឋាភិបាលប្រចាំតំបន់បានប្រាប់ CNN ដែរថា៖

គ្មានច្បាប់ណាមួយដែលហាមប្រាមការរៀបចំពិធីជប់លៀងនោះប៉ុន្តែបើសិន Neymar ពិតជារៀបចំពិធីជប់លៀងនៅ Mangaratiba មែនគឺមានន័យថាគេបានរំលោភទៅលើការរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ព្រោះពេលនេះរដ្ឋាភិបាលណែនាំឲ្យមានការជួបជុំលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះឯង។ ប្រជាជនរស់នៅតំបន់នេះមិនពេញចិត្តនឹងការរៀបចំពិធីជប់លៀងដូច្នេះទេ ហើយវាក៏បានធ្វើឲ្យអាប់ឱនដល់ឈ្មោះទីក្រុងទាំងមូលផងដែរ។

ភ្នាក់ងាតំណាងនៅតំបន់ Mangaratiba
  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

គួរបញ្ជាក់ផងដែរថា ភូមិគ្រឹះធំសម្បើមរបស់ Neymar Jr. មានទំហំដល់ទៅ ១០០០០ ម៉ែត្រការ៉េនិងបែកចែកចេញជា៦បន្ទប់,ទីលានចតឧទ្ធម្ភាគចក្រ ,ទីលានវាយសី,ក្លិបកម្សាន្តនៅក្រោមដីដែលមានកន្លែងស្ប៉ា និង ស្ទីម សូណា បន្ទប់ម៉ាស្សា ក្លិបហាត់ប្រាណ ផងដែរ៕

ភូមិគ្រឹះរបស់ Neymar 
ភូមិគ្រឹះរបស់ Neymar 
អាងហែលទឹក
អាងហែលទឹក

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T