ចាប់ដៃគូគ្នាជា​លើកដំបូងបាន ២បទ «សុបញ្ញា និង សុជាតា» ផ្ទុះ​ការ​គាំទ្រមិន​ធម្មតា​ (មាន​វីដេអូ)

//s9.kh1.co/ab/abe08b14bc2bba02228e0b24c4de683a6b13b801.png
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ផលិតកម្មហង្សមាស គឺជាផលិតកម្មដែលបណ្តុំទៅដោយតារាចម្រៀងចាស់-ថ្មី ជាច្រើនជំនាន់តាំងពីកំឡុងឆ្នាំ១៩៩៤ មកម្ល៉េះ។

ផលិតកម្មហង្សមាស គឺជាផលិតកម្មដែលបណ្តុំទៅដោយតារាចម្រៀងចាស់-ថ្មី ជាច្រើនជំនាន់តាំងពីកំឡុងឆ្នាំ១៩៩៤ មកម្ល៉េះ។ ក្នុងនោះផងដែរក៏មានតារាចម្រៀងប្រុស-ស្រី ដែលកំពុងជ្រកកោននៅក្នុងផលិតកម្មដ៏ធំមួយនេះប្រមាណ​ជា​ជាង ១០០នាក់ ដែលបូកសរុបទាំងអ្នកចម្រៀងដែលកើតចេញពីកម្មវិធីប្រឡង​ចម្រៀងលំដាប់ថ្នាក់ពិភព​លោកល្បីៗ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បទចច្រៀងរបស់តារាចម្រៀងច្រៀងរួមគ្នា ២ដួង ហាក់ទទួល​បាន​ការគាំទ្រ និងការចូលទស្សនាច្រើនគួរឱ្យកត់សម្គាល់ ដែលតារាចម្រៀងទាំង ២ដួង នោះគឺកុមារា ចាន់ សុបញ្ញា និងកុមារី សុខ សុជាតា

លើសពីអ្វីដែលខាងផលិតកម្មរំពឹងទុក បទចម្រៀងទីមួយមានចំណងជើងថា “ឆ្នាំថ្មីអ្វីៗក៏ល្អ” ផ្ទុះការចូលទស្សនា​រហូត​ដល់ ២.៦លានដង ក្នុងរយៈពេល ២សប្តាហ៍ និងបទទីពីរមានចំណងជើងថា “ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏​ឆាត្រឡាច​” ត្រឹមរយៈពេល ១ថ្ងៃ មានអ្នកចូលទស្សនារហូតដល់ ១.១លានដង ទៅហើយ។

ជាងនេះទៅទៀត មិនត្រឹមតែមានអ្នកចូលទស្សនាច្រើនោះទេ សូម្បីតែអ្នកចុច Like និង Comment សរសើរពី​សម្លេង​តារាចម្រៀងទាំងពីររូបនេះក៏ច្រើនមិនធម្មតានោះដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
បទចម្រៀង "ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏ឆាត្រឡាច"
បទចម្រៀង "ឆ្នាំថ្មីអ្វីៗក៏ល្អ" 
សុខ សុជាតា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T