បណ្ណាល័យ Worcester ត្រូវបានគេស្គាល់ថា ជាបណ្ណាល័យដែលចំលែករបស់សាកលវិទ្យាល័យ Oxford  នៅប្រទេសអង់គ្លេស។សាកលវិទ្យាល័យOxford ជាសាកលវិទ្យាល័យឈានមុខគេ ក្នុងពិភពលោក ប្រកួតប្រជែងជាមួយ Cambridge Harvard និង Yale។ ក្នុងបណ្ណាល័យ Worcester មានកម្មវិធីមួយឈ្មោះ Half-Naked Half Hour បកប្រែជាភាសាខ្មែរ ថា ស្រាតពាក់កណ្តាល បាន កន្លះម៉ោង ដែលអាចធ្វើបាននៅម៉ោង ៣ ទៅ ៤ថ្ងៃត្រង់។ គេឃើញនិសិ្យត ចំនួន ៣០ ទៅ ៤០ នាក់បានស្រាតនៅពេលនោះ ដ៏គួរអោយព្រឺព្រោះតែសាច់សុដនរបស់និស្សិតនារី។ មូលហេតុដែលគេបង្កើតកម្មវិធីនេះ ព្រោះនៅពេលថ្ងៃវាមានក្តៅពេកក្នុងបណ្ណាល័យ ហើយនិស្សិតត្រូវការភាពត្រជាក់ដើម្បីរាន ដូច្នេះគេក៏អនុញ្ញាតអោយដោះអាវខាងលើចេញ នៅពេលនោះ នៅបណ្ណាល័យនៅជាន់ក្រោម។ កម្មវិធីនេះបានធ្វើឡើងតាំងពី ២០០៩ មកម្លេះ។

 

ប៉ុន្តែថ្មីៗនេះ គណៈកម្មាធិការនាយក របស់បណ្ណាល័យនេះបានសំរាច់ចិត្ត បញ្ចប់ នៅទំលាប់នេះហើយ ដោយសារមានពាក្យថ្ងូរ និងត្អូញត្អែរខ្លះ ពីនិស្សិតមួយចំនួន ថាភាពស្រាតនេះប៉ះពាល់ដល់ ការផ្តោតអារម្មណ៍របស់គេក្នុងការសិក្សា។ ប៉ុន្តែក៏មាននិស្សិតមួយចំនួនខ្លះ បានត្អូញត្អែរ ថាមិនគួរបញ្ចប់នូវកម្មវិធីនេះទេ ព្រោះនៅពេលថ្ងែត្រង់បណ្ណាល័យនេះក្តៅជាងព្រះអាទិត្យទៅទៀត​។

បើទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីខ្លះនៅតែរក្សា ដូចជា Beachwear Wednesday ដែលអនុញ្ញាតអោយនិស្សិតពាក់អាវដើរសមុទ្រនៅថ្ងៃពុធ។

ដកស្រង់ពី Asylum!

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]