Arsenal ចូលប្រជែងជាមួយ Leeds ក្នុងការចែចូវយកកីឡាម្នាក់របស់ Barca

//s9.kh1.co/d1/d1d08767eb7356c457fc3665d7577e6b83f093fe.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Riqui Puig ក្លាយជាមុខសញ្ញាដែល Arsenal និង Leeds ដណ្ដើមគ្នាទិញយក

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានចូលរួមប្រកួតប្រជែងជាមួយក្លិប Leeds United ក្នុងការដាក់សំណើទិញយកខ្សែបម្រើវ័យក្មេងម្នាក់របស់ក្លិបអ្នកមានបុណ្យ Barcelona គឺ Riqui Puig ដែលត្រូវលោកគ្រូបង្វឹក Ronald Koeman មិនដាក់ឈ្មោះឲ្យចូលប្រកួតនិងចំណាយពេលអង្គុយកៅអីបម្រុងសឹងតែរាល់ការប្រកួតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

Arsenal ចង់បាន Puig មកចូលរួមក្រុមនៅពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារ ព្រោះក្លិបកំពុងត្រូវការខ្សែបម្រើជាខ្លាំងដើម្បីយកមកពង្រឹងតំបន់បម្រើរបស់ក្រុមខណៈលោកគ្រូបង្វឹក Mikel Arteta ដឹកនាំក្រុមមិនសូវបានល្អនិងមានចន្លោះប្រហោងផ្នែកតំបន់ប្រយុទ្ធនិងបម្រើ។

កីឡាករវ័យ២១ឆ្នាំរូបនេះក៏ធ្លាប់ត្រូវលោកគ្រូ Koeman ប្រាប់គេឲ្យស្វែងរកក្លិបថ្មីក្នុងលក្ខខណ្ឌខ្ចីជើងដែរព្រោះគេមិនបាននៅក្នុងផែនការ របស់លោកគ្រូឡើយប៉ុន្តែ Puig ផ្ទាល់ធ្លាប់បដិសេធការផ្ទេរទៅក្លិបផ្សេងដោយគេបង្ហាញមហិច្ឆតាចង់ស្នាក់នៅ Barcelona បន្តដើម្បីរកឱកាសពិសោធន៍ខ្លួនឯង។

ខ្សែបម្រើ Riqui Puig  និង លោកគ្រូ Koeman 
ខ្សែបម្រើ Riqui Puig  និង លោកគ្រូ Koeman 

យ៉ាងណាមិញ យោងតាមការរាយការណ៍ Barcelona អាចនឹងដាក់លក់ Puig នៅទីផ្សារខែមករានេះហើយខណៈដែលក្រៅពីក្លិប Arsenal គឺ Leeds ក៏កំពុងក្រវែលៗសម្លឹងឃើញខ្សែបម្រើវ័យក្មេងនេះដែរ។

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

Arsenal អាចនឹងរង់ចាំមើលសមត្ថភាពនៃការលេងរបស់ Riqui Puig បន្តបន្តិចទៀតដើម្បីវិភាគថាតើបើគេផ្ទេរមកទឹកដី Emirates មែន តើគេអាចសម្របខ្លួនជាមួយក្លិបថ្មីនិងបង្ហាញទម្រង់លេងល្អដូចកាលគេនៅ Barcelona ឬអត់។

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

គួរបញ្ជាក់ផងដែរថា នៅរដូវកាលថ្មីនេះ លោកគ្រូ Koeman ពិតជាមិនពេញចិត្តនឹង Puig ឡើយព្រោះរូបគេមាននាទីចូលលេងបានបន្តិចបន្តួចបំផុតគឺបង្ហាញខ្លួនបានតែ១ដងប៉ុណ្ណោះក្នុងជំនួបទល់នឹង Juventus ដែល Barcelona ចាញ់ ៣-០ ក្នុងដៃខ្លួនឯងនោះហើយ។

Puig ​ កាលប៉ះJuventus 
Puig ​ កាលប៉ះJuventus 

លោកគ្រូថែមទាំងមានជម្លោះទាស់ទែងជាមួយ Puig ថែមទៀតផងដោយកាលណោះ លោកគ្រូចោទថា Puig ជាអ្នកទម្លាយព័ត៌មានដែលលោកគ្រូបានប្រាប់រូបគេឲ្យស្វែងរកក្លិបថ្មីកាលពីដើមរដូវកាលនេះអ៊ីចឹងហើយ Puig អាចនឹងមានភាគរយចាកចេញពី Barcelona បើសិនគេចង់មានឱកាសបានរត់នៅលើទីលានសាជាថ្មី។

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

ក្រៅពី Riqui Puig ក្លិបកាំភ្លើងធំ Arsenal ក៏កំពុងតាមសម្លឹងឃើញខ្សែបម្រើ Houssem Aouar របស់ក្លិប Lyon ផងដែរដូច្នេះក្លិបអាចនឹងកំពុងសិក្សាថាតើគួរជ្រើសរើសកីឡាករម្នាក់ណា៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T