អីយ៉ា! Haaland ថាកីឡាករ៣នាក់នេះហើយដែលជាខ្សែការពារល្អផ្ដាច់គេ

//s9.kh1.co/1f/1faa9a4a5bf021d96837bb37b2dce55e7f0fd759.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Haaland ចុចយកខ្សែការពារល្អបំផុតបីនាក់ដែលមួយក្នុងនោះគឺ Sergio Ramos

អាល្លឺម៉ង់៖ នៅអាយុត្រឹមតែ២០ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland បានក្លាយទៅជាកីឡាករដ៏លេចធ្លោដែលទាក់ភ្នែកក្លិបធំៗជាច្រើននៅអឺរ៉ុបខណៈដែលរូបគេទើបតែទទួលពាន Golden Boy Awards ដោយរកបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួនតែ៣២លើកនៅរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

បើងាកមកមើលលើការប្រឡូកក្នុងសមរភូមិវាលស្មៅវិញគឺ Haaland ធ្លាប់បានប្រឈមជាមួយខ្សែការពាររបស់ក្លិបធំៗច្រើនក្រាស់ក្រែលដែរ ដែលមានទាំងមកពី Premier League, Serie A និង La Liga ជាដើមទើបរូបគេបានបញ្ចេញគំនិតខ្លះៗថាខ្សែការពារ៣នាក់ដែលគេគិតថាពិបាកនឹងទប់ទល់បំផុតមាន ខ្សែការពារ Sergio Ramos ពីក្លិបអធិរាជស Real Madrid ,ខ្សែការពារ Virgil van Dijk មកពីក្លិបហង្សក្រហម Liverpool និង ខ្សែការពារ Kalidou Koulibaly ដែលលេងនៅ Napoli ។

   ខ្សែការពារ Sergio Ramos
   ខ្សែការពារ Sergio Ramos
  ខ្សែការពារ Virgil van Dijk
  ខ្សែការពារ Virgil van Dijk
   ខ្សែការពារ Kalidou Koulibaly
   ខ្សែការពារ Kalidou Koulibaly

Erling Haaland បានចេញមុខបកស្រាយថាហេតុអ្វីបានជាគេជ្រើសរើសយកខ្សែការពារទាំងបីនាក់នេះប្រាប់កាសែតន័រវេស VG ថា៖

ខ្ញុំគិតថាខ្សែការពារតំបន់កណ្ដាលដែលល្អបំផុតក្នុងពិភពលោកគឺ Sergio Ramos, Virgil van Dijk និង Kalidou Koulibaly ព្រោះពួកគេទាំងបីនាក់នេះមិនត្រឹមតែមានកម្លាំងពលំខ្លាំងទេ តែថែមទាំងឆ្លៀវឆ្លាតនិងរវៀសថែមទៀតផង។

Erling Haaland
 ខ្សែប្រយុទ្ធ Erling Haaland 
 ខ្សែប្រយុទ្ធ Erling Haaland 

ខ្សែប្រយុទ្ធរបស់ក្លិប Borussia Dortmund ម្នាក់នេះធ្លាប់ប្រឈមជាមួយខ្សែការពារមាឌយក្ស Virgil van Dijk នៅក្នុងជំនួបក្របខណ្ឌ Champions League រដូវកាលមុនក្នុងវគ្គចែកពូលកំលុងពេលគេនៅលេងឲ្យ RB Salzburg នៅឡើយ។

Haaland ​និង​ Van Dijk 
Haaland ​និង​ Van Dijk 

Haaland ក៏ធ្លាប់បានលេងតទល់នឹងជាមួយខ្សែការពារ Koulibaly នៅវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Champions League រដូវកាលមុនដែរ ដោយគេរកបាន៣គ្រាប់ក្នុងការប្រកួតទាំង២ជើងទល់នឹង Napoli ។

Haaland ​ និង Koulibaly 
Haaland ​ និង Koulibaly 

បើចំពោះ Sergio Ramos វិញគឺ Haaland ធ្លាប់លេងតទល់កាល RB Salzburg ប៉ះជាមួយ Real Madrid ខណៈដែលរូបគេកំពុងផ្ទុះព័ត៌មានចចាមអារ៉ាមថាអាចនឹងផ្ទេរទៅក្លិបអធិរាជស Real Madrid ដែលមាន Ramos ជាប្រធានក្រុម។

Haaland ​និង Ramos 
Haaland ​និង Ramos 

Erling Haaland ក៏បានកោតសរសើរវីរបុរសរបស់ក្លិបបិសាចក្រហម Manchester United  លោកគ្រូបង្វឹក Ole Gunnar Solskjaer ផងដែរដោយគេនិយាយថាគេចូលចិត្តមើលការប្រកួតរបស់ លោក John Carew , Arne Riise និង  Ole  ។

 ខ្សែប្រយុទ្ធ Erling Haaland 
 ខ្សែប្រយុទ្ធ Erling Haaland 

គួរបញ្ជាក់ផងដែរថានៅរដូវកាលនេះ Haaland បង្ហាញខ្លួនបាន៨ប្រកួតនិងស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២គ្រាប់ទៀតប៉ុន្តែរូបគេបានទទួលរងរបួសត្រង់ជង្គង់ទើបអវត្តមានរហូតដល់ដាច់ឆ្នាំឯណោះខណៈក្លិប Borussia Dortmund ឈរនៅលេខរៀងទី៥មាន២២ពិន្ទុចាញ់ក្រុម Bayern Munich ៧ពិន្ទុ៕

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T