ខ្សែប្រយុទ្ធ AT Madrid ម្នាក់លែងមកហ្វឹកហាត់និងទាមទារឲ្យក្លិបបញ្ចប់កុងត្រារបស់គេ

//s9.kh1.co/87/8716ee9622ba2e578294ce17230b5a991832bef5.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Diego Costa រកផ្លូវចាកចេញពី AT Madrid ឱ្យបានកាន់តែឆាប់កាន់តែល្អខណៈកុងត្រាផុតនៅចុងរដូវកាលនេះ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Diego Costa របស់ក្លិប Atletico Madrid មិនបានមកចូលរួមហ្វឹកហាត់ជាមួយក្រុមឡើយដែលកាយវិការនេះបង្ហាញថារូបគេចង់ឲ្យក្លិបផ្ដាច់កុងត្រារបស់គេឲ្យកាន់តែឆាប់កាន់តែល្អខណៈកុងត្រាផុតនៅចុងរដូវកាលនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះបានជូនដំណឹងដល់ក្លិប At Madrid ជាមុនថាគេចង់ចាកចេញពីទឹកដី Wanda Metropolitano មុនពេលទីផ្សារដោះដូរកីឡាករនៅខែមករាបើកទ្វារ និងចង់ឲ្យក្លិបផ្ដាច់កុងត្រាគេមុនកំណត់ទៀតផង។

  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

Costa មិនសូវកាក់កបទេពេលត្រឡប់មកចូលរួមជាមួយ Atetico Madrid វិញក្រោយផ្ទេរទៅលេងនៅទឹកដី Stamford Bridge របស់ Chelsea ក្នុងឆ្នាំ២០១៨ ដោយសារតែគេបានរងរបួសខណៈដែលនៅរដូវកាលនេះគេបានបង្ហាញខ្លួនតែ៧ប្រកួតប៉ុណ្ណោះនិងរកគ្រាប់បាល់បាន២គ្រាប់ក្នុងក្របខណ្ឌ La Liga ។

យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា At Madrid ក៏កំពុងសម្លឹងរកទីផ្សារដែលអាចដាក់លក់ Costa ដែរនិងអាចបើកភ្លើងខៀវអនុញ្ញាតឲ្យកីឡាករវ័យ៣២ឆ្នាំរូបនេះចាកចេញពីក្លិបដោយសារពេលនេះខ្សែប្រយុទ្ធ Luis Suarez បានលេងជំនួសកន្លែង Diego Costa ទៅហើយ។

ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez  
ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez  

Diego Costa ធ្លាប់បានបង្ហាញទម្រង់លេងដ៏ល្អកាលពីឆ្នាំ២០១៣-២០១៤ដោយបានជួយឲ្យក្រុម At Madrid លើកពាន La Liga មុននឹងផ្ទេរទៅកាន់ទឹកដី Stamford Bridge និងជួយក្រុមឲ្យឈ្នះពាន Premier League ២ដង ហើយចុងក្រោយរូបគេក៏វិលត្រឡប់មកលេងនៅទឹកដី Wanda Metropolitano វិញក្នុងឆ្នាំ២០១៨។

  ខ្សែប្រយុទ្ធ Diego Costa កាលលេងនៅ  Chelsea 
  ខ្សែប្រយុទ្ធ Diego Costa កាលលេងនៅ  Chelsea 

ប៉ុន្តែយោងតាមទូរទស្សន៍អេស្ប៉ាញ Cadena Cope បានបង្ហើបថា ក្លិប Atletico Madrid នឹងផាកពិន័យ Diego Costa ក្នុងចំនួនទឹកប្រាក់ប្រមាណ ២៣លានផោន(ស្មើនឹងប្រមាណ៣១លានដុល្លារ)ប្រសិនបើគេហ៊ានចាកចេញទៅក្លិបទៅចូលរួមជាមួយក្លិបគូប្រជែងពីរធំៗគឺ Real Madrid និង Barcelona ។

  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

Atletico Madrid កំពុងឈរនៅកំពូលតារាង La Liga ដោយមាន ៣២ពិន្ទុក្នុងដៃនិងនៅសល់២ប្រកួតទៀតខណៈដែល Real Madrid ដែលឈរនៅលេខ២មានពិន្ទុស្មើ At Madrid ដែរចំណែក Barcelona ឈរនៅលេខរៀងទី៥ មាន២៤ពិន្ទុ៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T