មិនសើចមិនយំទេ តែពេលនេះ ច្រមុះម៉ៃ សុគន្ធ ប្រែបែបនេះ ក្រោយ ធ្លាយជ័រចេញមកក្រៅ

//s9.kh1.co/79/79a39a7daa40d1ca67451a67ec1d4e8d51c413e1.jpg
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ច្រមុះម៉ៃ សុគន្ធ ប្រែបែបនេះ ក្រោយ កែកុនសម្ផស្ស នៅប្រទេសថៃ ដែលចំណាយអស់លុយជាច្រើន រាប់ពាន់ដុល្លារ បែរជាចុងក្រោយ ច្រមុះលោក ក៏បានធ្វើទុក្ខ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពី ម៉ៃ​ សុគន្ធ ដែលជាប់ឈ្មោះ ជាតារាពូកែទើសគ្រប់សកម្មភាព មិនថា ក្នុងសិល្បៈ ឬការងារផ្សេងៗ តែមួយរយៈចុងក្រោយ គឺលោក មិនសូវបញ្ចេញកាយវិការ ឬសម្តីវាយប្រហារអ្នកណាទៀតនោះទេ ដោយសារតែ​រវល់គិតពី ច្រមុះរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ ច្រមុះរបស់តារាប្រុសរូបនេះ បានទៅកែកុននៅប្រទេសថៃ ជាមួយនឹងការចំណាយរាប់ពាន់ដុល្លារ តែមិនបានប៉ុន្មាន ច្រមុះលោក ក៏បានធ្វើទុក្ខ រហូតបានធ្លាយជ័រខ្ទង់ច្រមុះ ចេញមកក្រៅ ដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងមិននឹកស្មាន ថា លោក អាចនឹងមានបញ្ហាបែបនេះនោះទេ។

ចំពោះស្ថានភាពច្រមុះរបស់លោកពេលនេះ ក៏បានដកខ្ទង់ចេញ ហើយបច្ចុប្បន្នច្រមុះ ក៏បានឃើញប្រហោងចំកណ្តាលយ៉ាងធំផងដែរ ព្រោះថា នេះជាវិធីតែមួយគត់ ដែលជួយកុំឲ្យច្រមុះរបស់លោក មានបញ្ហាធ្ងន់ធ្ងរជាងនេះ ហើយប្រហែលមិនយូរមិនឆាប់ នៅពេលស្ថានភាពច្រមុះ បានល្អប្រសើរ គឺលោក នឹងធ្វើការដាក់ខ្ទង់ជាថ្មី។

ប៉ុន្តែពេលនេះ លោក ក៏បានបង្ហាញអារម្មណ៍មួយ និងអមជាមួយនឹង រូបថតកាលពីមុនរបស់លោក ដោយបានសរសេរថា៖

លទ្ធផលចង់ស្អាត  មុនកែ ពេលកែហើយ និង បញ្ចប់ការកែ លែងមានជ័រ ខ្ទង់ រឺរបស់ខ្ចីគេទៀតហើយ ពេលនេះជាសះ90%ហើយ រង់ចាំពេល3ខែទៀត វះកាត់ដេរម្តងទៀតទេ នឹងបានដូចដើមវិញហើយ អរគុណដែលបង្រៀនខ្ញុំអោយចេះ ឆ្អែត និង តម

យ៉ាងណាមិញ នេះជាសារដាស់តឿនមួយផងដែរ មុននឹងធ្វើអ្វីមួយ សូមបងប្អូន មានការគិតឲ្យបានល្អិតល្អន់បំផុត ក្នុងការកែសម្ផស្ស ព្រោះថា ពេលខ្លះ វាក៏មិនអាចធ្វើឲ្យអ្នកពេញចិត្ត ពេញថ្លើម១០០ភាគរយនោះដែរ ហើយសូមពិភាក្សាជាមួយនឹងគ្រូពេទ្យ និងស្វែងរកគ្លីនិកកែសម្ផស្សណា ដែលមានភាពជឿជាក់ និងទុកចិត្ត៕

 ម៉ៃ​ សុគន្ធ
 ម៉ៃ​ សុគន្ធ
 ម៉ៃ​ សុគន្ធ
 ម៉ៃ​ សុគន្ធ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ ពេលនេះ
 រូបថតច្រមុះ របស់ម៉ៃ​ សុគន្ធ ពេលនេះ
សាររបស់លោក
សាររបស់លោក
ម៉ៃ សុគន្ធ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T