លោក Ian Wright រិះគន់កីឡាករ Chelsea ២នាក់ក្រោយប្រកួតស្មើ Aston Villa យប់មិញ(មានវីដេអូ)

//s9.kh1.co/c6/c6c01415b3183d7d1c197d38c8a33fd45f09ecd1.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Ian Wright មិនសប្បាយចិត្តនឹងភាពធ្វេសប្រហែសរបស់ Andreas Christensen និង N'Golo Kante

អង់គ្លេស៖ កាលពីយប់ថ្ងៃច័ន្ទឆ្លងចូលថ្ងៃអង្គារកន្លងទៅ ក្លិបតោខៀវ Chelsea បានបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមភ្ញៀវ Aston Villa ដែលជាជំនួបក្នុងក្របខណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chelsea
កីឡាករ Chelsea

ក្នុងនោះដែរក្រុមម្ចាស់ផ្ទះលេងបានត្រឹមស្មើ ១-១ ជាមួយក្រុមភ្ញៀវទើបធ្វើឲ្យផ្ទុះពាក្យរិះគន់ជាច្រើនមិនថាទៅលើលោកគ្រូបង្វឹក Frank Lampard ឬ ក្លិប Chelsea ទាំងមូលព្រោះមហាជនភាគច្រើនជឿថា Chelsea ជាក្រុមខ្លាំងមួយដែលមានសិទ្ធិអាចទៅលេងក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយទៀតផង។

លោកគ្រូបង្វឹក Frank Lampard 
លោកគ្រូបង្វឹក Frank Lampard 

ក្នុងការប្រកួតនេះ លោកគ្រូ Frank Lampard បានដាក់ Antonio Rudiger និង Andreas Christensen ចូលលេងជាខ្សែការពារជំនួស Kurt Zouma ព្រមទាំង Thiago Silva ។ការប្រកួតបើកឆាកគឺខ្សែប្រយុទ្ធ Olivier Giroud រកគ្រាប់បាល់បាន១គ្រាប់ដោយហក់តែតបញ្ចូលទីដោយមានការបញ្ជូនពីខ្សែការពារ Ben Chilwell នាទីទី៣៤ ។

ខ្សែប្រយុទ្ធ Olivier Giroud និងមិត្តរួមក្រុម 
ខ្សែប្រយុទ្ធ Olivier Giroud និងមិត្តរួមក្រុម 

ប៉ុន្តែនៅនាទីទី៥០ ខ្សែបម្រើ Anwar El Ghazi ដាក់មួយជើងស្ដាំបន្ថែមពីលើបាល់ Free Kick ដែលស៊ុតដោយមិត្តរួមក្រុមឲ្យទម្លុះសំណាញ់អ្នកចាំទី Mendy បានសម្រេច។

 ខ្សែបម្រើ Anwar El Ghazi 
 ខ្សែបម្រើ Anwar El Ghazi 

ដោយឡែក លោក Ian Wright ដែលអតីតកីឡាកររបស់ Arsenal និង West Ham និងបច្ចុប្បន្នជាអ្នកវិភាគនៅទូរទស្សន៍ BBC Sport បានចេញមុខរិះគន់កីឡាករ Chelsea ២នាក់ដែលលោកយល់ឃើញបង្ហាញទម្រង់លេងមិនសូវគាប់ភ្នែកនោះគឺ ខ្សែការពារ Andreas Christensen និងខ្សែបម្រើ N'Golo Kante

លោក Ian Wright
លោក Ian Wright

លោក Ian Wright សង្កេតឃើញពីភាពធ្វេសប្រហែសរបស់ ខ្សែការពារ Andreas Christensen ដែលក្រោយពី Anwar El Ghazi រកបាន១គ្រាប់ឲ្យ Aston Villa តាមស្មើរួច ខ្សែការពាររូបនេះបានប្រទាញប្រទង់ដណ្ដើមគ្រាប់បាល់ជាមួយកីឡាករ Jack Grealish ធ្វើឲ្យពួកគេដួលទាំងពីរនាក់ ខណៈ Jack Grealish ខំប្រឹងងើបបានសម្រេចតែ Christensen បែរជានៅត្រាំត្រែងទាំងដែលអជ្ញាកណ្ដាលប្រកាសឲ្យលេងបន្តទៀតដែលធ្វើឲ្យតំបន់ការពារបែរជាបើកចំហរ គ្មានអ្នកណានៅចាំទប់ខាង Aston Villa ទើបលោកបានថ្លែងរិះគន់ គេរួមជាមួយខ្សែបម្រើ N'Golo Kante ថា៖

ខ្ញុំពិតជាខកចិត្តនឹងរបៀបដែល Christensen លេងណាស់ព្រោះយើងឃើញហើយថា Jack Grealish បានព្យាយាមងើបឡើងវិញតែ Christensen បែរជានៅយឺតយូរ ខ្ញុំមិនចង់ឃើញខ្សែការពារក្រុមទៅដេកដួលលើស្មៅបែបនោះទេ អ្នកឃើញហើយថាមានបញ្ហាច្រើនណាស់ដែលជាមូលហេតុក្លាយជាបែបនេះ។ Kante វិញគេគួរតែព្យាយាមរត់មកឲ្យលឿនជាងមុនបន្តិច ហើយ Cesar Azpilicueta គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់នឹងការផ្លាស់ទីរបស់ Jack Grealish ហើយចុងក្រោយពួកគេបែរជារកគ្រាប់បាល់បានសម្រេច។

លោក Ian Wright
 ខ្សែការពារ Andreas Christensen
 ខ្សែការពារ Andreas Christensen

លោក Ian Wright បានថ្លែងបន្តទៀតថា៖

ពួកគេសមគួរនឹងរកគ្រាប់បាល់បាន ប៉ុន្តែបញ្ហាគឺ Christensen គួរតែកុំសម្ពឹក បើ Jack Grealish គេងើបបាន Christensen ក៏គួរតែងើបនិងលេងបន្តបានដូចគ្នា។ ចំណែក Kante ដែលជាខ្សែបម្រើការពារដែលល្អម្នាក់ក្នុងលោកវិញដឹងហើយថា El Ghazi នៅត្រង់ប្រអប់គ្រោះថ្នាក់ ខណៈដែលខ្សែការពារChelsea ផ្សេងទៀតមិនបាននៅត្រង់នោះ អ៊ីចឹងហើយគេគួរតែស្វែងយល់ពីស្ថានការណ៍នេះឲ្យបានរវៀស។

លោក Ian Wright
ខ្សែបម្រើ N'Golo Kante 
ខ្សែបម្រើ N'Golo Kante 

គួររម្លឹកផងដែរថា ខ្សែការពារ Andreas Christensen បង្ហាញខ្លួនឲ្យ Chelsea បាន៥ប្រកួតនារដូវកាលនេះខណៈដែលខ្សែបម្រើ N'Golo Kante បង្ហាញខ្លួនបាន១៦ដងនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១ដងទៀត៕

កីឡាករ Chelsea
កីឡាករ Chelsea

សូមទស្សនាវីដេអូនៃការប្រកួត៖

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T