ម៉េចអ៊ីចឹង?ការប្រកួតរវាង Everton ជាមួយ Man City ត្រូវពន្យាពេលព្រោះតែ...

//s9.kh1.co/40/4039427b9bfbc79a24b641667764bb1a77e4fe2a.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ការប្រកួតរវាង Everton និង Man City អាក់ខានមិនបានធ្វើឡើងដោយសារមានបុគ្គលិកនិងកីឡាករឆ្លងវីរុសកូរ៉ូណា

អង់គ្លេស៖ កាលពីយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារកន្លងទៅ ក្លិប Manchester City បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Goodison Park ដើម្បីប្រកួតតទល់ជាមួយនឹងក្លិបស្ករគ្រាប់ Everton ដែលជាជំនួបក្នុងក្របខណ្ឌ Premier League ប៉ុន្តែការប្រកួតមិនទាន់បានធ្វើឡើងផងក៏ត្រូវប្រកាសផ្អាកទៅវិញដោយសារតែកីឡាករ Manchester City យ៉ាងហោចណាស់៥នាក់បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City
កីឡាករ Manchester City

គេមិនទាន់បានបញ្ជាក់ទេថាកីឡាករណាខ្លះដែលឆ្លងជម្ងឺនេះប៉ុន្តែការប្រកួតនឹងត្រូវផ្អាកជាបណ្ដោះអាសន្ននិងមិនទាន់មានការសម្រេចចិត្តណាមួយធ្វើឡើងថានឹងចាប់ផ្ដើមប្រកួតវិញនៅពេលណានោះឡើយ។

កីឡាករ Everton 
កីឡាករ Everton 

ភ្នាក់ងារតំណាងរបស់ក្លិបមេឃខៀវ Manchester City បានចេញមុខថ្លែងដូច្នេះថា៖

ខាង Manchester City អាចបញ្ជាក់បានថាការប្រកួតរវាង Manchester City និង Everton ត្រូវបានពន្យាពេល បន្ទាប់ពីរកឃើញថាកីឡាករមានករណីឆ្លងវីរុសកូរ៉ូណាដោយករណីថ្មីនេះបូកបន្ថែមពីលើ៤ករណីផ្សេងទៀតដែលទើបរកឃើញនៅថ្ងៃបុណ្យណូអែលកន្លងទៅ។​ វាអាចនឹងមានភាគរយខ្ពស់ដែលវីរុសនោះបានចម្លងដល់កីឡាករនិងបុគ្គលិក។

អ្នកនាំពាក្យ Manchester City 
កីឡាករ Manchester City
កីឡាករ Manchester City
រូបភាពតំណាង
រូបភាពតំណាង

ប្រភពដដែលបានបង្ហើបទៀតថា៖

យោងទៅតាមការណែនាំដ៏តឹងរឹង របស់ក្របខណ្ឌ Premier League និងបន្ទាប់ពីបានធ្វើការពិភាក្សារវាងក្លិបទាំងពីររួចមក ពួកយើងបានសម្រេចពន្យាពេលការប្រកួតនេះ ហើយកីឡាករនិងបុគ្គលិកទាំងអស់ដែលធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ត្រូវតែស្នាក់នៅដាច់ដោយឡែកពីអ្នកដទៃស្របទៅតាមច្បាប់របស់ចក្រភពអង់គ្លេសនិងច្បាប់ក្នុងក្របខណ្ឌ Premier League។ក្នុងនោះទីលានហ្វឹកហាត់របស់ក្រុមឈុតធំនឹងត្រូវបិទទ្វារក្នុងរយៈពេលសមស្របមួយ ហើយអ្នកឆ្លងទាំងអស់ត្រូវធ្វើតេស្តជាប្រចាំ។ ការសម្រេចចិត្តបន្តបន្ទាប់ទៀតនឹងធ្វើត្រូវឡើងថាពេលណាការហ្វឹកហាត់ដំណើរការឡើងវិញ។

អ្នកនាំពាក្យ Manchester City 
កីឡាករ Everton 
កីឡាករ Everton 

ខាងក្របខណ្ឌ Premier League វិញក៏បានបញ្ជាក់ពីការពន្យាពេលការប្រកួតរវាង Man City និង Everton ដោយបានបង្ហោះសារមួយក្នុងវេបសាយផ្ទាល់ខ្លួនថា៖

ការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណាបានធ្វើឲ្យមានភាពស្រពេចស្រពិលក្នុងការបន្តការប្រកួត ហើយបូកផ្សំនឹងការណែនាំពីផ្នែកសុខាភិបាលផងនោះទើបឈានដល់ការសម្រេចពន្យាពេលការប្រកួតដូច្នេះ។ថ្នាក់ដឹកនាំរបស់ក្របខណ្ឌ Premier League និងធ្វើការរៀបចំការប្រកួតនេះឡើងវិញ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងធ្វើតេស្តម្ដងទៀតនៅថ្ងៃស្អែកនេះហើយការសម្រេចចិត្តទាំងអស់គឺគិតជាចម្បងទៅលើសុខភាពរបស់កីឡាករនិងបុគ្គលិក។ ក្របខណ្ឌ Premier League នឹងបន្តជឿជាក់លើប្រសិទ្ធភាពនៃច្បាប់ដែលបានដាក់ចេញដែលក្លិបទាំងអស់បានអនុវត្តតាម។

អ្នកនាំពាក្យតំណាងក្របខណ្ឌ Premier League  
កីឡាករ Manchester City ហ្វឹកហាត់
កីឡាករ Manchester City ហ្វឹកហាត់

ពេលនេះក្លិបស្ករគ្រាប់ Everton ធ្លាក់មកឈរនៅលេខរៀងទៅ៣ក្នុងតារាង Premier League ដោយមាន២៩ពិន្ទុក្នុងដៃ ខណៈ Leicester City ឡើងមកលេខ២វិញដោយមានពិន្ទុស្មើគ្នាចំណែកក្រុមមេឃខៀវ Manchester City វិញគឺកំពុងឈរនៅលេខរៀងទី៨មាន២៦ពិន្ទុ៕

កីឡាករ Manchester City
កីឡាករ Manchester City

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T