មកដឹងពីគុណប្រយោជន៍៥យ៉ាងរបស់ល្មៀត ប្រសិនបើអ្នកទទួលទានល្មៀតជាប្រចាំ

//s9.kh1.co/d2/d21c216fd51b27221fd6057bee79c6d655773da4.jpg
យល់ដឹង

 ២៩-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

គុណប្រយោជន៍៥យ៉ាងចំំំំំំំពោះរាងកាយប្រសិនអ្នកទទួលទានល្មៀតជាប្រចាំ

ល្មៀតត្រូវបានប្រេីប្រាស់ជាង​រយៈ​កាល ៤,០០០ ឆ្នាំណាស់មកហេីយ​ និងត្រូវបានប្រេីបានច្រេីនយ៉ាងទៀតផង។ ជាធម្មតាល្មៀតត្រូវបានចាត់ទុកជាគ្រឿងទេសដ៏សំខាន់សាកសមជាមួយមុខម្ហូបច្រេីនយ៉ាងរួមមាន​ ម្ហូបឥណ្ឌា​ ម្ហូបប៉ាគីស្ថាន​ និងការីជាដេីម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ល្មៀត (រូបតំណាង)
ល្មៀត (រូបតំណាង)

ល្មៀតក៏ត្រូវបានគេស្គាល់ថាជាឱសថដ៏មានប្រសិទ្ធភាពតាំងពីយូរលុងណាស់មកហេីយ​ ដែលជារឿយៗត្រូវបានប្រេីប្រាស់នៅបណ្ដាប្រទេសអាស៊ី​ ហេីយអាចមានសមត្ថភាពព្យាបាលបានជម្ងឺច្រេីនយ៉ាង។

ទាំងនេះជាគុណប្រយោជន៍៥យ៉ាងរបស់ល្មៀតប្រសិនបរិភោគជារៀងរាល់ថ្ងៃ៖​

១.​ កាត់បន្ថយការរលាក

ល្មៀតត្រូវបានគេជឿថាជាឱសថដែលអាចការពារនិងកាត់បន្ថយការរលាក​ រោល​ និងជំងឺសេីស្បែកផ្សេងៗយ៉ាងមានប្រសិទ្ធភាព។

២.​ កាត់បន្ថយហានិភ័យពីជម្ងឺមហារីក

ការសិក្សាមួយបានបង្ហាញថាល្មៀតមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកនៅដំណាក់កាលដំបូង។ វាអាចការពារមិនអោយកោសិកាមហារីករីកលូតលាស់​ និង​រីករាលដាល។

៣.​ ជួយដល់ការរំលាយអាហារ​ និងបន្ទោរបង់

ល្មៀតក៏មានសារជាតិជំនួយដល់ការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព​ និងកាត់បន្ថយបញ្ហាទាំងឡាយទាក់ទងនឹងការរំលាយអាហារ។

៤.​ ជំនួយសុខភាពខួរក្បាល

ក្នុងចំណោមគុណប្រយោជន៍របស់ល្មៀត​ សារធាតុរបស់វាក៏មានសមត្ថភាពជួយដល់ការចងចាំ​ ការរៀនសូត្រ​ និងសម្របទៅតាមបិរស្ថានខុសៗគ្នា។

៥.​ ជំនួយសុខភាពបេះដូង

ក្នុងនោះល្មៀតក៏ជួយដល់ការការពារ​ និងថែរក្សាបេះដូងឱ្យមានសុខភាពល្អផងដែរ។ វាបង្ការមិនឱ្យមានជំងឺគាំងបេះដូង​ និងដាច់សរសៃឈាម៕

ល្មៀត (រូបតំណាង)
ល្មៀត (រូបតំណាង)
Moeun Solynna
Lynna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T