Rashford សរសើរមិត្តរួមក្រុមម្នាក់ ថាជាកីឡាករលំដាប់កំពូល តែម្នាក់នោះមិនមែន Fernandes ឡើយ

//s9.kh1.co/8c/8cea187788a01e24a89981293bea2411e6d43329.jpg
កីទ្បា

 ២៨-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Marcus Rashford សរសើរ Cavani ថាជាកីឡាករលំដាប់កំពូល

អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានថ្លែងកោតសរសើរមិត្តរួមក្រុមម្នាក់របស់គេ គឺខ្សែប្រយុទ្ធ Edinson Cavani បន្ទាប់ពី Cavani បានងើបពីកៅអីបម្រុងនិងជួយយឹតយោងក្រុម​នៅពេលប្រកួតទល់នឹង Leicester City កាលពីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងទៅ ដោយក្រុមបិសាចក្រហមលេងបានត្រឹមស្មើ ២ ទល់នឹង ២ ជាមួយ Leicester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Rashford បាននិយាយថា Cavani ជាកីឡាករលំដាប់កំពូលនិងមិនមែនជាមនុស្សធម្មតាឡើយ គឺប្រៀបដូចមនុស្សភពផ្កាយដែលមកពីភពផ្សេងទៀតនោះឯង។

ខ្សែប្រយុទ្ធ Edinson Cavani  
ខ្សែប្រយុទ្ធ Edinson Cavani  

Edinson Cavani បានសម្របខ្លួនជាមួយមិត្តរួមក្រុមនៅទឹកដីកីឡដ្ឋាន Old Trafford បានលឿនណាស់ទាំងដែលគេទើបតែផ្ទេរពីក្លិបសេដ្ឋី Paris Saint-Germain មក Manchester United នៅថ្ងៃទី៥ ខែតុលា កន្លងទៅប៉ុណ្ណោះឯង។

Cavani និងលោកគ្រូ Ole 
Cavani និងលោកគ្រូ Ole 

កុងត្រារបស់ Cavani រួមជាមួយនឹង Man UTD គឺមានរយៈពេលតែ១ឆ្នាំទេ តែអាចបន្តដល់២ឆ្នាំបាន ហើយក្នុងរដូវកាលនេះគេរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៣លើក ដែលភាគច្រើនលោកគ្រូបង្វឹក Ole Gunnar Solskjaer ទុកគេជាកីឡាករបម្រុង។

Cavani អង្គុយកៅអីបម្រុង
Cavani អង្គុយកៅអីបម្រុង

Cavani បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតជាលើកដំបូងបង្អស់នៅក្នុងការប្រកួតរវាង Manchester United ទល់នឹង Leicester City ដោយទាត់បាល់បញ្ជូនទៅឲ្យខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes

កីឡាករ Rashford , Fernandes និង Cavani 
កីឡាករ Rashford , Fernandes និង Cavani 

បន្ទាប់ពីចប់ការប្រកួត ខ្សែប្រយុទ្ធ Marcus Rashford នៅតែដក់ចិត្តនឹងភាពឆ្លៀវឆ្លាតនិងរហ័សរបស់ Cavani ទើបគេបានថ្លែងសរសើរខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយនេះប្រាប់ MUTV ថា៖

គេ (Cavani) ជាកីឡាករលំដាប់កំពូល គេមានគុណភាពនៃការលេងខ្ពស់ណាស់ ខ្ញុំគិតថាគេនេះហើយជាអ្នកនាំពួកយើងទៅរកភាពអស្ចារ្យមួយ ​ដូចពួកយើងបានឆ្លងទៅភពមួយផ្សេងទៀតអ៊ីចឹង ហើយនោះជាភាពខុសប្លែកមួយ ដែលក្រុមយើងមិន​ធ្លាប់ជួប។ វាពិតជាប្រសើរណាស់ដែលបានលេងជាមួយគេនិងបានឃើញគេស៊ុតបញ្ចូលទី ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ហើយខ្ញុំមានអារម្មណ៍ថាពួកយើងគួរតែបន្តធ្វើបែបនេះទៀត។

ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T