លោក ​យឹម តាស្រង់​ បង្ហើប​ពី​​ឈ្មោះ​ក្រុមហ៊ុន​​ធំ​​មួយ ​ដែល​ហ៊ាន​ជួល ​តន់ ​​ចន្ទស៊ីម៉ា ក្នុង​តម្លៃ​ខ្ពស់​ដាច់​គេ​

//s9.kh1.co/eb/eb82149b9070ab0e5d46bc84c6ad0d281eedde62.png
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្ដៅៗលោក យឹម តាស្រង់ បង្ហើបពីឈ្មោះក្រុមហ៊ុនធំមួយដែលហ៊ានជួលតន់ចន្ទស៊ីម៉ាក្នុងតម្លៃខ្ពស់ដាច់គេ

បើយើងនិយាយពីឈ្មោះ យឹម តាស្រង់ លោកអ្នកប្រាកដជានឹកដល់កវីជើងចាស់​មានទេពកោសល្យខ្ពស់ខាងតែង​និពន្ធ​ដែលបានជួយលើកកញ្ញា តន់ ចន្ទស៊ីម៉ា ល្បីស្ទើរតែគ្រប់បទទាំងអស់។ ម្ចាស់ស្នាដៃសង្សារកាប់ដាវរូបនេះ​ ធ្លាប់​ត្រូវ​បានសារព័ត៌មានក្នុងស្រុកចុះផ្សាយជាហូរហែរ បន្ទាប់ពីលោកបានប្រកាសដាក់តម្លៃខ្លួនចេញច្រៀងឲ្យកញ្ញា តន់ ចន្ទស៊ីម៉ា ក្នុងតម្លៃដល់ទៅ ២ម៉ឺនដុលា ក្នុងការចេញសម្ដែងមួយលើកៗ។ គួររំលឹកដែលថាដំណឹងនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង តែជុំវិញរឿងនេះលោកយឹម តាស្រង់ក៏បានចេញ​ការបកស្រាយម្ដងទៀតថា តម្លៃខ្លួនរបស់កញ្ញារូបស្រស់នេះវាជារឿងពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=658,q=100/fe/feef0f0ff028e6105e23338764c68ec14589ca5d.jpg

ហើយថ្មីៗនេះផងដែរ នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការមួយដែលមានឈ្មោះថា Yem Tasrong បានសរសេររៀប​រាប់​ថា "ក្រុមហ៊ុនដែលហ៊ានជួលឲ្យតម្លៃអ្នកចម្រៀងខ្មែរថ្លៃជាងគេនៅកម្ពុជាគឺ Smart ហ្នឹងឯង" តែគេនៅមិនទាន់ដឹង​នៅឡើយទេថា តើក្រុមហ៊ុន Smart បានផ្ដល់តម្លៃខ្លួនប៉ុន្មានទេឲ្យទៅកញ្ញា តន់ ចន្ទស៊ីម៉ានោះ៕

https://s9.kh1.co/__image/w=550,h=567,q=100/fd/fd22613efbcd2c2e202df04a47ae3932d5b3845f.png
https://s9.kh1.co/__image/w=650,h=867,q=100/2b/2b19034b9cc26c124c4b354b8cc38b2eed705b0e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/07/070588f9ea0c2f3c6ef9f15580576106d066a460.jpg
តន់ ច័ន្ទសីម៉ា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T