ទីបំផុតលោក ត្រាំ ព្រមចុះហត្ថលេខាលើច្បាប់ ស្ដីពីជំនួយសង្គ្រោះក្នុងសម័យកូវីដ ដោយខ្លាចការបិទរដ្ឋាភិបាលមួយផ្នែក

//s9.kh1.co/73/7378337008840d734608b64b8acc822443358a45.jpg
សង្គម

 ២៨-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ដំបូងឡើយ លោក ត្រាំ បានបដិសេធចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ ដោយគាត់និយាយថាចង់ឲ្យប្រជាជនទទួលបានថវិកាមួយដងក្នុងចំនួនច្រើន។

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្ដីពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ និងការចំណាយកញ្ចប់ថវិកា ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលមួយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ ដំបូងឡើយ លោក ត្រាំ បានបដិសេធចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ ដោយគាត់និយាយថាចង់ឲ្យប្រជាជនទទួលបានថវិកាមួយដងក្នុងចំនួនច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពន្យារពេលនេះមានន័យថា ជនជាតិអាមេរិករាប់លាននាក់បានបាត់បង់អត្ថប្រយោជន៍ឥតការងារធ្វើជាបណ្ដោះអាសន្ន។ កញ្ចប់ជំនួយដែលមានតម្លៃ៩០០ប៊ីលានដុល្លារត្រូវបានអនុម័តដោយសភា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ។ វាជាផ្នែកមួយនៃកញ្ចប់ចំណាយ២.៣ទ្រីលានដុល្លារ ដែលរួមបញ្ចូល១.៤ទ្រីលានដុល្លារសម្រាប់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធធម្មតា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ប្រសិនបើលោក ត្រាំ មិនបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទៅជាច្បាប់នៅពាក់កណ្ដាលអធ្រាត្រថ្ងៃចន្ទនោះទេ ការបិទរដ្ឋាភិបាលមួយផ្នែកនឹងត្រូវបានចាប់ផ្ដើម ដរាបណាអ្នកតាក់តែងច្បាប់អនុម័តសេចក្ដីព្រាងច្បាប់បញ្ឈប់បញ្ហា។ អត្ថប្រយោជន៍នៃការបាត់បង់ការងារធ្វើនឹងត្រូវបានស្ដារឡើងវិញ។

លោក ត្រាំ ធ្លាប់រងសម្ពាធពីសភាទាំងសងខាង ដើម្បីចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទៅជាច្បាប់។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ​ បៃដិន បានព្រមានពីផលវិបាកដ៏សាហាវ ប្រសិនបើលោក ត្រាំ បន្តពន្យារពេលការចុះហត្ថលេខានេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T