ត្រឹម២ខែ កុសុម៉ា ប្រែខ្លួនបាន ចុះអ្នកវិញ ល្មមស្គមដែរហើយ

//s9.kh1.co/79/797f8056ed37323c4cf37b5682fcba4423af3865.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន មានរាងទ្រលុកទ្រលន់ តែពេលនេះ រូបនាង មានរាងស្លីម អាចនិយាយបានថា មិនធាត់ដូចមុននោះទេ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពីពិធីការិនី សុភ័ក្រ កុសុម៉ា ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាមួយថ្វីមាត់របស់នាង បែបកំប្លែងមុខស្ងួតរបស់នាង ហើយគួបផ្សំនឹងចរិតដ៏គួរឲ្យស្រលាញ់របស់នាងទៀតនោះ កាន់តែធ្វើឲ្យប្រជាប្រិយភាព រឹតតែល្បីខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើមើលសម្រស់របស់ កុសុម៉ា ក៏បានប្លែកដែរ ក្រោយពីរូបនាង បានកាត់ត្របកភ្នែក២ជាន់ ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺតារាស្រីរូបនេះ បានសម្រកទម្ងន់មួយទំហឹងតែម្តង ដោយសារតែ​រូបនាង ត្រូវចេញមុខក្នុងកម្មវិធីជាច្រើន ដូច្នេះមិនអាចបណ្តោយខ្លួនឲ្យធាត់បាននោះទេ។

ក្នុងនោះ នាងក៏បានប្រាប់ដែរថា នាងប្រើរយៈពេលតែ២ខែតែប៉ុណ្ណោះ ដើម្បីធ្វើការសម្រកទម្ងន់ បើទោះបីជាពេលនេះ មិនទាន់ស្គមខ្លាំង តាមអ្វីដែលនាង ត្រូវការ តែយ៉ាងណា នាងក៏មានរាងចេញមកស្រស់ស្អាតខ្លះៗដែរ ហើយនាង ក៏នឹងព្យាយាមបន្តទៀត។ ចំពោះគន្លឹះដែលអាច ស្រកទម្ងន់បានសម្រេច គឺនាងតែងតែ ញ៉ាំទឹកក្តៅ តមអាហារ និងហាត់ប្រាណជាប់ជានិច្ច ហើយនាងបញ្ជាក់ថា ការទទួលទានទឹកក្តៅ ពេលព្រឹក ពិតជាល្អខ្លាំងណាស់ ហើយមួយថ្ងៃៗ ទទួលទាន ទឹកក្តៅឲ្យបានច្រើន ជាជាងទឹកកក៕

&nbsp;សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន<br>
 សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន
&nbsp;សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន
 សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន
&nbsp;សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន
 សុភ័ក្រ កុសុម៉ា កាលប៉ុន្មានខែមុន
&nbsp;សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
 សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
&nbsp;សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
 សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
សុភ័ក្រ កុសុម៉ា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T