អ្នកឡើងភ្នំជាច្រើននាក់បានស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ផ្ទាំងព្រិលនិងព្យុះព្រិល នៅអ៊ីរ៉ង់

//s9.kh1.co/ac/ac4cee89bd539086624c79cfd3a26ec1aabe79cc.jpg
សង្គម

 ២៧-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រតិបត្តិការរុករកត្រូវបានបញ្ឈប់នៅពេលយប់ ហើយឥឡូវនេះគេរំពឹងថានឹងបន្ត នៅព្រឹកថ្ងៃអាទិត្យ។

អ៊ីរ៉ង់៖ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន១០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានស្លាប់ នៅលើភ្នំភាគខាងជើងនៃទីក្រុងតេហេរ៉ង់ ដោយសារការរអិលបាក់ផ្ទាំងព្រិលនិងព្យុះព្រិល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជួរភ្នំ Alborz ដែលលេចត្រដែតឡើងនៅលើទីក្រុង គឺមានប្រជាប្រិយភាពសម្រាប់អ្នកចូលចិត្តឡើងភ្នំនិងជិះស្គី ប៉ុន្តែប៉ុន្មានថ្ងៃមុននេះមានអាកាសធាតុអាក្រក់។ អឌ្ឍចន្ទក្រហមបានដាក់ពង្រាយក្រុមចំនួន២០ ដែលបានជួយសង្គ្រោះអ្នកឡើងភ្នំចំនួន១៤នាក់ ប៉ុន្តែយ៉ាងហោចណាស់៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ប្រតិបត្តិការរុករកត្រូវបានបញ្ឈប់នៅពេលយប់ ហើយឥឡូវនេះគេរំពឹងថានឹងបន្ត នៅព្រឹកថ្ងៃអាទិត្យ។

តំបន់ជួរភ្នំ Alborz
តំបន់ជួរភ្នំ Alborz

ក្នុងចំណោមអ្នកដែលបានស្លាប់រួមមាន សកម្មជននយោបាយ អ្នកសិក្សា ដុកទ័រ និងអ្នកបង្ហាត់ពីរបៀបឡើងភ្នំ។ កាលពីថ្ងៃសុក្រ មនុស្សប្រហែល១០០នាក់បានជាប់នៅទីខ្ពស់នៅរមណីយដ្ឋាន នៅពេលដែលខ្សែកាបបានខូច។ ក៏មានការព្រមានអំពីការរអិលបាក់ផ្ទាំងព្រិល ហើយក៏មានការរាយការណ៍ថាប្រព័ន្ធ GPS ដែលអ្នកឡើងភ្នំកំពុងពឹងពាក់ អាចមានដំណើរការមិនប្រក្រតី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T