កាណាដារកឃើញ2ករណីដំបូង នៃកូវីដ-១៩បំលែងរូបថ្មី ដូចដែលកើតមាននៅចក្រភពអង់គ្លេស

//s9.kh1.co/92/92fa6c2e3f62ffa5f5c055498596fa6192786316.jpg
សង្គម

 ២៧-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាន់តែរីករាលដាលហើយ

កាណាដា៖  មន្ត្រីសុខាភិបាលនៅខេត្ត Ontario បាននិយាយកាលពីថ្ងៃសៅរ៍ថា មានករណីពីរនៃវីរុសវ៉ារ៉្យង់ថ្មីដែលមានប្រភពដំបូងនៅចក្រភពអង់គ្លេស បានត្រូវគេរកឃើញនៅក្នុងខេត្ត Ontario របស់កាណាដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រនិយាយថាវ៉ារ្យ៉ង់នេះគឺងាយចម្លងជាងវីរុសប្រភេទដើមប្រហែលជា40% ទៅ70% ឯណោះ។ ប្រទេសជាច្រើនទៀតរួមមានអូស្រ្តាលី អ៉ីតាលី និងហូឡង់ក៏បានរកឃើញករណីឆ្លងវីរុសប្រភេទថ្មីនេះដែរ។

ករណីជនជាតិកាណាដាដែលត្រូវបានគេរកឃើញថាឆ្លងវីរុសប្រភេទថ្មីនេះ គឺជាគូស្វាមីភរិយាមួយគូនៅភាគខាងត្បូង Ontario ដែលមិនធ្លាប់មានប្រវត្តិនៃការធ្វើដំណើរ ការប៉ះពាល់ ឬទំនាក់ទំនងដែលមានហានិភ័យខ្ពស់សោះឡើយ ហើយខេត្តនេះក៏ត្រូវបានគេដាក់ក្នុងភាពអាសន្នកាលពីថ្ងៃសៅរ៍ផងដែរ។

ខេត្ត Ontario បានរាយការណ៍អំពីករណីថ្មីចំនួន4,301ករណីក្នុងរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ ដោយខេត្តនេះមានករណីឆ្លងជាង2,000ករណីត្រូវបានរកឃើញក្នុងមួយថ្ងៃៗក្នុង​រយៈពេល12ថ្ងៃជាប់ៗគ្នា។

បុគ្គលិកថែទាំសុខភាពឈរសំរាកនៅឯមណ្ឌលធ្វើតេស្តcovid-19 ក្នុងទីក្រុងតូរ៉ុនតូ កាលពីថ្ងៃទី20 ខែធ្នូ រូបភាព៖ CHRIS YOUNG/THE CANADIAN PRESS
បុគ្គលិកថែទាំសុខភាពឈរសំរាកនៅឯមណ្ឌលធ្វើតេស្តcovid-19 ក្នុងទីក្រុងតូរ៉ុនតូ កាលពីថ្ងៃទី20 ខែធ្នូ រូបភាព៖ CHRIS YOUNG/THE CANADIAN PRESS

កាលពីសប្តាហ៍មុន ប្រទេសកាណាដាបានពន្យារនូវបម្រាមលើជើងហោះហើរអ្នកដំណើរដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសរហូតដល់ថ្ងៃទី6 ខែមករា និងបានពង្រីកវិធានការត្រួតពិនិត្យនិងតាមដានបន្ថែមទៀត ចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ដោយលើកឡើងពីហានិភ័យការឆ្លងកាន់តែខ្លាំងនៃវ៉ារ្យ៉ង់ថ្មីនេះ។

អ្នកវិទ្យាសាស្ត្រនិយាយថា មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំងដែលកំពុងត្រូវបានគេចែកចាយ រួមមានវ៉ាក់សាំង Pfizer និង BioNtech ឬវ៉ាក់សាំងផ្សេងទៀតស្ថិតក្នុងការអភិវឌ្ឍ នឹងមិនអាចការពារប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះទេ។

ប្រទេសកាណាដាបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer កាលពីដើមខែនេះ ហើយបានចាប់ផ្តើមចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna Inc នៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍។

រហូតមកដល់ពេលនេះ ប្រទេសកាណាដាបានរាយការណ៍ថាមានករណីឆ្លង541,616នាក់នៃ COVID-19 រួមទាំងអ្នកស្លាប់ចំនួន14,800នាក់៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T