ព្រោះចង់ឱ្យកូនក្លាយជាមនុស្សល្អ ទើប ឌីជេ ណាណា បង្ហោះសារទាក់ទងនឹងការប្រដៅកូនប្រុសបែបនេះ

//s9.kh1.co/4a/4a4dddc24486f16b50541021fb0c97920e308a82.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២០ ៧ព្រឹក · ៣ ឆ្នាំមុន

ពិធីការិនី និងជាអ្នកលើកទឹកចិត្តម​នុស្សទូទៅ កញ្ញា នាង សុវឌ្ឍនា ហៅ ឌីជេ ណាណា ពេលនេះកំពុងតែមានសេចក្តីសុខយ៉ាងខ្លាំងជាមួយស្វាមី និងកូនប្រុសតែមួយគត់ដែលទើបនឹងមានអាយុជាង ៣ខែ។

ពិធីការិនី និងជាអ្នកលើកទឹកចិត្តម​នុស្សទូទៅ កញ្ញា នាង សុវឌ្ឍនា ហៅ ឌីជេ ណាណា ពេលនេះកំពុងតែមានសេចក្តីសុខយ៉ាងខ្លាំងជាមួយស្វាមី និងកូនប្រុសតែមួយគត់ដែលទើបនឹងមានអាយុជាង ៣ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បិតអីក្លាយជាអ្នកម្តាយក្នុងវ័យជាង ៣០ឆ្នាំ ក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែមានសុខភាពល្អ រឹងមាំ និងទទួលបានការថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ស្វាមីរបស់អ្នកនាង។

យ៉ាងណាមិញអ្នកម្តាយពូកែវោហា នាង សុវឌ្ឍនា បានឱ្យដឹងថា “ទោះកូនខ្ញុំជាកូនប្រុសតែបើថ្ងៃក្រោយគេធ្វើខុស ខ្ញុំនឹងមិនកាន់ជើងគេឡើយ។ ការកាន់ជើងកូនខ្លួនឯងទាំងដឹងថាគេធ្វើខុស មិនមែនជាការស្រលាញ់កូនទេ តែជាការសាងកម្មឱ្យគេ ហើយខ្ញុំមិនចង់ឱ្យគេមានឈ្មោះជាមនុស្សគ្មានការទទួលខុសត្រូវឡើយ”

ទាំងអស់នេះស្តែងឱ្យឃើញថា ឌីជេ ណាណា ជាមនុស្សដែលមានទំនួលខុសត្រូវជាម្តាយក្នុងការវែកញែករកហេតុ និងផល ដោយមិនកាន់ជើងកូននោះទេ ប្រសិនបើដឹងថាកូនខ្លួនឯងជាអ្នកសាងកំហុស។ វាក៏ជាផ្នែកមួយក្នុងការផ្ញើសារទៅកាន់អ្នកគាំទ្ររបស់អ្នកនាង ឱ្យយកគំរូតាមអ្នកនាងដើម្បីកុំឱ្យថ្ងៃក្រោយចង់និយាយពាក្យថាស្តាយក្រោយក៏យឺតពេលដែរ ព្រោះកូននឹងលែងមានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនឯងទៀតហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា និងស្វាមី
ឌីជេ ណាណា និងស្វាមី
ឌីជេ ណាណា និងកូនប្រុស
ឌីជេ ណាណា និងកូនប្រុស
ឌីជេ ណាណា និងក្រុមគ្រួសារ
ឌីជេ ណាណា និងក្រុមគ្រួសារ
ឌីជេ ណាណា និងក្រុមគ្រួសារ
ឌីជេ ណាណា និងក្រុមគ្រួសារ
ឌីជេណាណា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T