លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមជម្រើសខេត្តសៀមរាប និង ក្រុមសៀមរាប អេហ្វស៊ី បានជួបគ្រោះថ្នាក់ចរាចរណ៍

//s9.kh1.co/09/09d856860cab83edbb04023f969db45a5a4e3906.jpg
កីទ្បា

 ២៧-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមជម្រើសខេត្តសៀមរាប និង ក្រុមសៀមរាប អេហ្វស៊ី បានទទួលគ្រោះថ្នាក់ចរាចរណ៍

កាលពីថ្មីៗនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរ​បស់ក្លិបបាល់ទាត់សៀមរាប អេហ្វ ស៊ី និង អនុវិទ្យាល័យ ហ៊ុន សែន រលួស បានឱ្យដឹងដែរថា លោកគ្រូ លី ធារ៉ា ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ជាគ្រូបង្វឹកក្រុមជម្រើសខេត្តសៀមរាប និង សៀមរាបអែហ្វ ស៊ី បានជួបនូវគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ម្តុំស្ពានវត្តរលួស ដែលស្ថិតនៅក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយស្ថានភាព​ លោកគ្រូ​ លី​ ធា​រ៉ា​ មានសភាពប៉ះផ្នែកទង្គិចក្បាល​ច្រេីន​ (​ដោយ​បាក់ឆ្អឹងផ្នែកថ្ពាល់ខាងឆ្វេង​ នឹងមានឈាមកក​នៅក្នុងខួរក្បាល​កំរិតតូចផងដែរ) ហេីយក្រុមការងារក្លិប​ Siem Reap FC បានពីភាក្សាជាមួយក្រុមគ្រួសារ​ លោកគ្រូ​ និងមានការពន្យល់ណែនាំពីពេទ្យនៅក្នុងខេត្តសៀមរាប​ បានសម្រេចចិត្តបញ្ជូនលោកគ្រូទៅកាន់ពេទ្យកាល់ម៉ែត្រ​ រាជធានី​ភ្នំពេញ​ ដេីម្បីតាមដានស្ថានភាពជំងឺ​ នឹងព្យាបាលជាបន្ត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
ទំព័រផ្លូវការរបស់ អនុវិទ្យាល័យ ហ៊ុន សែន រលួស
ទំព័រផ្លូវការរបស់ អនុវិទ្យាល័យ ហ៊ុន សែន រលួស

យោងតាមទំព័រផ្លូវការរបស់អនុវិទ្យាល័យ ហ៊ុន សែន រលួស៖

ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ ហ៊ុន សែន រលួស ដោយយោងតាមស្ថានភាពជំងឺរបស់លោកគ្រូ លី ធារ៉ា ដែលកំពុងសម្រាកព្យាបាលនិងតាមដានជំងឺនៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីជាការជួយសម្រួលបន្ទុកនៃការព្យាបាលរបស់ក្រុមគ្រួសារ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បានបង្កើតមូលនិធិសប្បុរសធម៌ ដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសារក៏ដូចជាការផ្តល់កម្លាំងចិត្តដល់រូបគាត់ដែលជាបុគ្គលដែលគួរឱ្យគោរពម្នាក់  ជាគ្រូម្នាក់ប្រកបដោយមនសិកា មានគុណសម្បត្តិច្រើនផ្នែកកីឡាគាត់បានជួយទាំងសាលា និង ខេត្តសៀមរាបនៅផ្នែកមួយនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប្រសិនបើសប្បុរសជនទីជិតទីឆ្ងាយ និងប្អូនៗសិស្សានុសិស្សចង់ចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារគាត់អាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖-០៧៧ ៧០៧ ៩៥៨  (លេខទូរស័ព្ទលោកគ្រូនាយកអនុវិទ្យាល័យ ហ៊ុន សែន រលួស)-០៨៩ ៤៤១  ៣៣៣ (លេខរបស់លោកគ្រូ ធារ៉ា ភរិយាគាត់អ្នកកាន់)-ឬទំនាក់ទំនងតាមរយៈទំព័រផ្លូវការរបស់អនុវិទ្យាល័យហ៊ុន សែន រលួស (អ្នកគ្រូសុឡន)

អនុវិទ្យាល័យ ហ៊ុន សែន រលួស
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី

គួរបញ្ជាក់ផងដែរថា លោកគ្រូ ជាបុគ្គលមួយរូបដែលបានសាងស្នាដៃជាច្រើនក្នុងវិស័យបាល់ទាត់ នៅក្នុងខេត្តសៀមរាប គាត់ធ្លាប់ដឹកនាំក្រុមជម្រើសខេត្តសៀមរាប បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត និង ពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្ត មិនត្រឹមតែប៉ុណ្ណោះគាត់បានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀននិងបណ្តុះបណ្តាលកីឡាករក្រោមឱវាទរបស់គាត់រហូតដល់ពួកគេមានសមត្ថភាពនិងទម្រង់លេងល្អដែលជាធនធានមួយដែលកម្ពុជាកំពុងត្រូវការ។

ជាចុងក្រោយយើងខ្ញុំសូមជូនពរឱ្យលោកគ្រូឆាប់ជះផុតពីគ្រោះចង្រៃមួយនេះ និង ឆាប់បានជាសះស្បើយដើម្បីអាចវិលត្រឡប់ចូលទីលានវិញដើម្បីបានបង្ហាត់បង្រៀននិងបណ្តុះបណ្តាលយុវជនដើម្បីបង្កើតនៅធនធានកីឡាករនៅកម្ពុជាឱ្យកាន់តែច្រើនដើម្បីឱ្យវិស័យបាល់ទាត់នៅកម្ពុជាកាន់តែរីកចម្រើនទៅមុខរហូត៕

លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
លោកគ្រូ លី ធារ៉ា គ្រូបង្វឹកក្រុមសៀមរាប អែហ្វ ស៊ី
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T