នាយ ចឺម ស្រក់​ទឹក​ភ្នែក​​ឥតដាច់​ ក្រោយ​​​កញ្ញា កុសុម៉ា សួរ​សំនួរ​ចាក់​​ដោត​នេះ (មានវីដេអូ)

//s9.kh1.co/0c/0c8dba55e28534fcbd7dd65bfbe8ff5cfd1b90b1.png
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

នាយ ចឺម ស្រក់ទឹកភ្នែកម៉ាត់ៗក្រោយកញ្ញា កុសុម៉ា សួរសំនួរចាក់ដោតមួយ

ម្ចាស់បទ ឈឺចាប់លំដាប់ VIP នាយចឺម គឺជាកំពូលតារាចំរៀងលំដាប់ជួរមុខនៅផលិតកម្មសាន់ដេ ដែលមានគេ​ស្គាល់​លោក​​មកជាហូរហែរតាមរយៈការសម្ដែងកំប្លែងតាំងតែ​ពីវ័យកុមារនៅស្ថានីយ៍ទូរទស្សន៍​ល្បីឈ្មោះក្នុង​ស្រុកមួយ​មក​ម្លេះ​។ គួររំលឹកដែរថា ពីអាជីពអ្នកកំប្លែងប្ដូរមកជារាតាចម្រៀងធ្វើឲ្យរូបលោកមានកេរ្តិ៍ឈ្មោះបោះសំលេង និង​ទទួល​បាន​ការគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយចឺម
នាយចឺម

នេះក៏ដោយសារលោកមានពេទកោសល្យមកតាំងតែពីវ័យកុមារភាពមកម្លេះ មិនថាសម្ដែង រឺច្រៀងនោះឡើយ។ ហើយបទ​ដំបូងដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពខ្លាំង​ពីសំណាក់មិត្តអ្នកស្ដាប់នោះ​គឺបទចំរៀងដំបូង​របស់លោកដែលចេញក្នុងផលិតកម្មសាន់ដេ ដែលផលិតឡើងនៅក្នុងឆ្នាំ២០១៥ ដែលមានចំណងជើងថា "ពុកអើយ!​ ម៉ែអើយ!នាងការចោលខ្ញុំហើយ" ដែលទទួលបានការគាំទ្រជាខ្លាំង។

នាយចឺមក្នុងបទសំភាន៍
នាយចឺមក្នុងបទសំភាន៍

ស្រាប់តែថ្មីៗនេះ លោកបានចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា  Laugh​ And​ Love ​Talk Show​ ដែលជា​កម្មវិធី​បែបកំសាន្តសួរនាំពីជីវប្រវត្តរបស់តារា កិត្តិយស ក្នុងនោះផងដែលកម្មវិធីបានអញ្ជើញលោកចឺមមកធ្វើជា​តារាកិត្តិយសដែលមានកញ្ញា សុភ័ក្រ កុសុម៉ា ជាពីធីការនី។ នៅក្នុងកិច្ចសំភាន៍នោះកញ្ញា កុសុម៉ា បានសួរលោកចឺម​ថា "តើរឿងអ្វីដែលលោកចឺមពិបាក ហើយទៅមុខលែងរួច?" ហើយពេលនោះលោកចឺមបាននិយាយថា រឿងនោះ​គឺមាន ហើយរឿងដែលលោកពិបាកនោះ គឺសន្យាហើយត្រូវធ្វើឲ្យបាន ដោយលោកបានសន្យានឹងម្ដាយថា​នឹងធ្វើផ្ទះ​ជូនម្ដាយរបស់គាត់។

បន្ទាប់ពីឆ្លើយឃ្លានោះរួចមកលោកចឺមស្រាប់តែអួលដើមករស្រក់ទឹកភ្នែកម៉ាត់ៗ ហើយលោកបន្តទៀតថា​ទោះ​ជំពាក់គេ រឺធ្វើការងារហត់យ៉ាងណាក៏ដោយ ក៏នាយប្រឹងប្រែងដល់ទីបំផុតដើម្បីជួយទំនុកបំរុងជួយគ្រួសារ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺមក្នុងបទសំភាន៍
នាយចឺមក្នុងបទសំភាន៍
វីដេអូ
សុភ័ក្រ កុសុម៉ាមាស សុខសោភា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T