កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារទី ២២ ខែធ្នូនេះកាសែតញូវយ៉កថែមស៍ (New York Times) បានចេញផ្សាយបញ្ជី “ចម្រៀង ៥ បទដែលអាក្រក់ឬអន់បំផុតប្រចាំឆ្នាំ ២០២០” លើគេហទំព័ររបស់ពួកគេ។ សម្រាប់ការភ្ញាក់ផ្អើលរបស់មនុស្សជាច្រើននោះគឺថា បញ្ជីនោះរួមមានបទចម្រៀងពេញនិយមពី BTS និង BLACKPINK ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀង BTS ដែលត្រូវបានជ្រើសរើសគឺបទ “Dis-Ease” ដែលចេញមកពីអាល់ប៊ុមស្ទូឌីយ៉ូថ្មីបំផុតរបស់ BTS គឺ“ Be”។ " Dis-Ease" បាននិយាយរៀបរាប់ស្ថានភាពជម្ងឺកូវីដ១៩នាពេលបច្ចុប្បន្ន ហើយផ្ដល់ជាកម្លាំងចិត្តដល់គ្រប់រូប។ អ្វីដែលធ្វើឲ្យជាប់បទអន់នៃ២០២០ គឺ ការប្រើពាក្យលេងសើចជ្រុលមកនិយាយអំពីទម្រង់នៃជំងឺផ្សេងៗ (cheesy puns)។
ចំណែកបទរបស់ BLACKPINK គឺ “Bet You Wanna”។ មូលហេតុគឺដោយសារ BLACKPINK និង Cardi-B មានបទជាច្រើនដែលសុទ្ធតែល្បីៗដូចជា "Sour Candy" "Ice Cream" "WAP" ជាដើមទើបធ្វើឲ្យ "Bet You Wanna" ក្លាយជាបទដែលអន់ ព្រោះមិនមានការគាំទ្រក្រាស់ក្រែលដូចបទដទៃ។
យ៉ាងណាមិញ អេតមីននៅតែចូលចិត្តបទទាំងពីរ ហើយយល់ថាពួកគេមិនសមជាប់ក្នុងបញ្ជី "5 Worst Songs of 2020" ឡើយ៕