បេះដូងសិប្បនិម្មិតដំបូងគេក្នុងលោក ត្រូវបានអនុម័តឱ្យដាក់លក់នៅប្រទេសបារាំង

//s9.kh1.co/ba/baeb96b19f8d39e0ed80ad2c4436e3aabf5a5349.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

នេះគឺជាដំណឹងល្អមួយ

បារំាង៖ ក្រុមហ៊ុនបារាំង Carmat SA បានសម្រេចនូវរបកគំហើញផ្នែកវេជ្ជសាស្រ្ត ដោយបានបង្កើតបេះដូងសិប្បនិម្មិតដំបូងគេដែលមិនធ្លាប់មាន និងទទួលបានការយល់ព្រមឱ្យដាក់លក់ នេះបើយោងតាមសារព័ត៌មាន Bloomberg ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន Bloomberg បានរាយការណ៍ថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ1993 ហើយការស្រាវជ្រាវនិងការអភិវឌ្ឍត្រូវបានដឹកនាំដោយក្រុមហ៊ុនមីស៊ីល Matra ដែលបន្ទាប់មកបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនផលិតយន្តហោះ Airbus ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Carmat។ Carmat បានចាប់ផ្តើមដំណើរការដើម្បីទទួលបាន CE Mark របស់អឺរ៉ុបដែលវាស្មើនឹងការយល់ព្រមពី FDA តាំងពី10ឆ្នាំមុនមកម្ល៉េះ ហើយវាទើបតែត្រូវបានផ្តល់ឱ្យនៅសប្តាហ៍នេះ។

បេះដូងសិប្បនិម្មិតរបស់ Camat (ប្រភពរូប៖ France 24 News)
បេះដូងសិប្បនិម្មិតរបស់ Camat (ប្រភពរូប៖ France 24 News)

នាពេលបច្ចុប្បន្ន ឧបករណ៍នេះវាគ្រាន់តែជាស្ពានសម្រាប់ការវះកាត់ប្តូរបេះដូងសម្រាប់មនុស្សដែលមានបញ្ហាខ្សោយបេះដូងធ្ងន់ធ្ងរ ហើយមិនអាចយកទៅជំនួសបេះដូងជាអចិន្ត្រៃយ៍បានទេ។

លើសពីនេះទៅទៀត ឧបករណ៍នេះអាចបម្រើដល់អាយុជីវិតមនុស្សជាច្រើនដែលមានជំងឺខ្សោយបេះដូងដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបានទៀត។ មានមនុស្សរាប់លាននាក់ដែលស្ថិតក្នុងស្ថានភាពលំបាកនេះច្រើនជាងអ្នកបរិច្ចាគបេះដូង ជាលទ្ធផលមនុស្សរាប់លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដើម្បីរង់ចាំការប្តូរបេះដូង ជាហេតុដែលបេះដូងសិប្បនិម្មិតនេះអាចជួយអូសបន្លាយអាយុជីវិតពួកគេឱ្យយូរបាន។

នាយកប្រតិបត្តិក្រុមហ៊ុន Carmat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការយកបាន CE Mark ក្នុងរយៈពេល10ឆ្នាំគឺជាកំណត់ត្រាមួយ។ ពួកគេនឹងត្រូវធ្វើការជាមួយក្រុមវេជ្ជបណ្ឌិត និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដើម្បីផ្តល់ការព្យាបាល ហើយនឹងស្វែងរកអ្នកជំងឺ។ ដំណាក់កាលការផលិតនឹងក្លាយជាដំណាក់កាលដ៏ពិសេសមួយ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T