មិនមែនកាដូ Christmas ទេ! ឆ្ងល់អត់ថាហេតុអី្វ អ្នកចាំទីធ្លាប់របូតគ្រាប់បាល់ឱ្យ Messi បានទទួលស្រាបៀរម៉ាកនេះអ៊ីចឹង?

//s9.kh1.co/15/15557755818877a10ebcb54c6f89e436f9ff1e9f.jpg
កីទ្បា

 ២៥-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនស្រាបៀរ Budweiser បានផ្ញើស្រារបស់ខ្លួនទៅឱ្យអ្នកចាំទីទាំង១៦០នាក់ដែលធ្លាប់របូតគ្រាប់បាល់ឱ្យ Messi

អឺរ៉ុប៖ ក្រុមហ៊ុនស្រាបៀរយីហោ Budweiser បានអបអរដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ក្នុងឱកាសដែលរូបគេរកគ្រាប់បាល់បាន៦៤៤គ្រាប់ឲ្យក្លិបអ្នកមានបុណ្យ FC Barcelona ដោយការចែកចាយស្រាបៀររបស់ខ្លួនទៅឲ្យ អ្នកចាំទីទាំងអស់ដែលធ្លាប់របូតគ្រាប់បាល់ឲ្យ Messi ស៊ុតទម្លុះសំណាញ់ទីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និងពានស្រាបៀរ Budweiser 
Messi និងពានស្រាបៀរ Budweiser 

កាលពីថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅ ប្រធានក្រុម Lionel Messi បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងជំនួបរវាង Barcelona ទល់នឹង Valladolid ដែលបានបំបែកកំណត់ត្រាធ្វើឲ្យរូបគេក្លាយជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលរកគ្រាប់បាលបាន ៦៤៤ គ្រាប់សម្រាប់ក្លិបមួយ នាំមុខវីរបុរសប្រេស៊ីល Pele ដែលរកបានតែ ៦៤៣ គ្រាប់ឲ្យ Santos ។

Messi ក្នុងជំនួបទល់នឹង Valladolid
Messi ក្នុងជំនួបទល់នឹង Valladolid

ដើម្បីជាការអបអរសមិទ្ធផលដ៏អស្ចារ្យនេះ ក្រុមហ៊ុនស្រាបៀរ Budweiser បានផ្ញើស្រាបៀររបស់ខ្លួនជាពិសេសដល់អ្នកចាំទីទាំងអស់ដែល Messi ធ្លាប់ស៊ុតចូល ដែលចំនួននោះគឺគិតទៅតាមគ្រាប់បាល់ដែល Messi រកបានសម្រាប់អ្នកចាំទីម្នាក់ៗ។ អ្វីដែលកាន់តែពិសេសគឺ នៅលើដបរបស់ស្រាបៀរនោះមានសរសេរលេខតាមចំនួនគ្រាប់បាល់ពី ១ ដល់ ៦៤៤ ក្នុងដបខុសៗគ្នាសរុប ៦៤៤ ដប។

ស្រាបៀរយីហោ Budweiser 
ស្រាបៀរយីហោ Budweiser 

អ្នកចាំទីសញ្ជាតិអ៊ីតាលី Gianluigi Buffon ក៏បានថតរូបជាមួយស្រាបៀរ Budweiser ចំនួន២ដបដែលមានលេខរៀងទី ៥១៤ និង ៥១៥ តំណាងឲ្យគ្រាប់បាល់ដែល Messi ធ្លាប់ស៊ុតចូល២គ្រាប់ក្នុងក្របខណ្ឌ Champions League កាលពីឆ្នាំ២០១៧។

Buffon បានបង្ហោះសាមួយផ្ញើដល់ខ្សែប្រយុទ្ធ Lionel Messi អមជាមួយរូបភាគគេអង្គុយលំហែជាមួយស្រាទាំង២ដបថា៖

រូបភាពរបស់ Buffon  ជាមួយស្រាបៀរ

@budfootball អរគុណខ្លាំងណាស់សម្រាប់ស្រាបៀរនេះ ខ្ញុំចាត់ទុកថានេះជាកាដូកោតសរសើរទៅចុះ ពួកយើងទាំងពីរនាក់( Buffon និង Messi) បានប្រកួតប្រជែងគ្នាលើវាលស្មៅច្រើនឆ្នាំហើយ!សូមអបអរសាទរដល់ @Leomessi ដែលបានបំបែកកំណត់ត្រាសម្រាប់គ្រាប់បាល់៦៤៤ នេះ វាពិតជាសមិទ្ធផលដ៏មិនគួរឲ្យជឿមែន តោះជល់កែវ!

អ្នកចាំទី Gianluigi Buffon

 ភ្នាក់ងារតំណាងរបស់ក្រុមហ៊ុនស្រាបៀរ Budweiserបានថ្លែងថា៖

៦៤៤ គ្រាប់ វាត្រូវនឹង៦៤៤ដប ហើយចំនួនអ្នកចាំទីដែលពួកយើងនឹងផ្ញើទៅគឺមានចំនួន ១៦០នាក់។ Leo Messi បានបញ្ជូនគ្រាប់បាល់នោះលើទីលាន ចំណែកពួកយើងវិញនឹងបញ្ជូនស្រាបៀនោះនៅក្រៅទីលាន អ្នកចាំទីទាំងអស់នឹងទទួលបានចំនួនស្រាតាមចំនួនគ្រាប់ដែល Messi ស៊ុតចូល។

ភ្នាក់ងារតំណាងរបស់Budweiser

ចំណែកអ្នកចាំទីរបស់ក្លិប Atletico Madrid គឺ Jan Oblak វិញក៏បានទទួលស្រាបៀរយីហោនេះដែរដោយរូបគេធ្លាប់របូតគ្រាប់បាល់ឲ្យ Messi ដល់ទៅ១១គ្រាប់ឯណោះ។Oblak បានថ្លែងប្រាប់ Sky Sports នៅសប្តាហ៍នេះថា៖

Oblak  ថតជាមួយស្រាបៀរ Budweiser
Oblak  ថតជាមួយស្រាបៀរ Budweiser

គេ( Messi) បានស៊ុតបញ្ចូលទីច្រើនគ្រាប់ណាស់ពេលប៉ះនឹងខ្ញុំ ច្រើនមែនទែន!ប៉ុន្តែគេជាកីឡាករដ៏អស្ចារ្យម្នាក់ ជាកីឡាករដែលល្អបំផុត មានច្រើនដងណាស់ដែលខ្ញុំអង្គុយឆ្ងល់ថាហេតុអី Messi រកគ្រាប់បាល់បានច្រើនម៉្លេះ។

អ្នកចាំទី Jan Oblak

អ្នកចាំទីរូបនេះក៏បានបង្ហោះរូបភាពគេជាមួយដបស្រាដែរដោយសរសេរថា៖

អបអរសាទរទៅលើសមិទ្ធផលដ៏អស្ចារ្យរបស់អ្នក @leomessi ខ្ញុំមិនដែលចង់របូតគ្រាប់បាល់ទេប៉ុន្តែវាចាត់ទុកជាការប្រកួតប្រជែងមួយក្នុងការព្យាយាមបិទសំណាញ់ទីមិនឲ្យអ្នកស៊ុតចូល អរគុណណាស់ដល់ @budfootballl សម្រាប់កាដូដ៏ពិសេសនេះ។

អ្នកចាំទី Jan Oblak
សាអបអររបស់ Oblak 

ខណៈនោះដែរអ្នកចាំទីរបស់ក្លិបតោខៀវ Chelsea គឺ Kepa Arrizabalaga ក៏បានថតរូបភាពខ្លួនឯងកាន់ស្រាបៀរដែល ក្រុមហ៊ុន Budweiser ផ្ញើមកឲ្យដែរ ក្រោយរូបគេភ្លាត់របូតគ្រាប់បាល់ឲ្យ Messi កាលកំលុងពេល Barcelona ប៉ះ Athletic Bilbao ដែល Kepa ធ្លាប់លេងឲ្យកាលពី រដូវកាល ២០១៧-២០១៨។

សាអបអររបស់ Kepa
អ្នកចាំទី Kepa ថតជាមួយស្រាបៀរ Budweiser
អ្នកចាំទី Kepa ថតជាមួយស្រាបៀរ Budweiser

អតីតអ្នកចាំទីរបស់ក្លិប Valencia Diego Alves ក៏ជាអ្នកចាំទីម្នាក់ដែល Messi ធ្លាប់ស៊ុតបានច្រើនគួរសមគឺមានចំនួនដល់ទៅ១៩គ្រាប់ឯណោះ។

អ្នកចាំទី Diego Alves ​ជាមួយMessi 
អ្នកចាំទី Diego Alves ​ជាមួយMessi 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អតីតអ្នកចាំទីឆ្នើមរបស់ Real Madrid គឺ Iker Casillas ក៏ត្រូវគេរំពឹងទុកថានឹងទទួលបានស្រាបៀរនេះដល់ទៅ ១៧ដប ឯណោះ។

  អ្នកចាំទី Iker Casillas ជាមួយ Messi 
  អ្នកចាំទី Iker Casillas ជាមួយ Messi 

ឯដបស្រាលេខរៀងចុងក្រោយគេគឺលេខទី ៦៤៤ បានទៅលើអ្នកចាំទីរបស់ Valladolid Jordi Masip ដែលជាអតីតមិត្តរួមក្រុមរបស់ Messi នៅ Barcelona នេះឯង៕

  អ្នកចាំទីរJordi Masip និង Messi 
  អ្នកចាំទីរJordi Masip និង Messi 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T