កាន់តែទំនើប! រថយន្តដឹកអីវ៉ាន់គ្មានមនុស្សបើក គ្រោងនឹងដាក់ឲ្យដំណើរការនៅសហរដ្ឋអាមេរិក

//s9.kh1.co/d2/d2853abc5d08e2b7c1206844b6efc56161e0755f.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទ្វារបើកគឺត្រូវលើកឡើង ដើម្បីដាក់របស់របរ ដែលមានដាក់លេខកូដសម្រាប់អ្នកទទួល។

អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ាបានផ្ដល់នូវសេវាកម្មនាំមុខ ផ្នែកការដឹកជញ្ជូនដោយគ្មានអ្នកបើកបរជាលើកដំបូង។ ក្រុមហ៊ុន Nuro គ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការដឹកជញ្ជូន ដោយគ្មានអ្នកបើកបរនៅដើមឆ្នាំក្រោយ។ កាលពីមុន វាបានសាកល្បងរថយន្ត R2 របស់ខ្លួន នៅក្នុងរដ្ឋនេះកាលពីខែមេសា ប៉ុន្តែវានឹងគិតថ្លៃសេវាសម្រាប់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានយន្តរបស់ក្រុមហ៊ុននឹងត្រូវបានកំណត់ល្បឿនត្រឹម៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងត្រូវបានដាក់កម្រិតក្នុងប្រតិបត្តិការនៃលក្ខខណ្ឌអាកាសធាតុល្អ។ ក្រុមហ៊ុន Nuro បានបង្កើតឡើងដោយអតីតវិស្វកររបស់ Google ចំនួន២នាក់ និងទទួលបានមូលនិធិពីក្រុមហ៊ុនជប៉ុន Softbank។

រថយន្ត R2
រថយន្ត R2

យានយន្តរបស់ក្រុមហ៊ុននេះត្រូវបានរចនាឡើង ដើម្បីដំណើរការដោយគ្មានអ្នកបើកបរឬអ្នកដំណើរនៅពីខាងក្នុង។ រថយន្ត R2 ប្រើប្រាស់រ៉ាដា ការចាប់យកទិដ្ឋភាពសីតុណ្ហភាព និងកាមេរ៉ាដែលអាចបង្វិលបាន៣៦០ដឺក្រេដើម្បីនាំផ្លូវវា។ រថយន្តមួយនេះមិនមានចង្កូត ឈ្នាន់ ឬកញ្ចក់មើលចំហៀងនោះទេ។

រថយន្ត R2 រត់លើដងផ្លូវ
រថយន្ត R2 រត់លើដងផ្លូវ

យានយន្តមួយនេះមានរាងដូចស៊ុត ដែលតូចជាងរថយន្តភាគច្រើននៅអាមេរិក។ វាក៏មានប្រព័ន្ធពិនិត្យសីតុណ្ហភាពពីរ សម្រាប់ការដឹកជញ្ជូនផងដែរ។ ទ្វារបើកគឺត្រូវលើកឡើង ដើម្បីដាក់របស់របរ ដែលមានដាក់លេខកូដសម្រាប់អ្នកទទួល។

ក្នុងអំឡុងពេលនៃការសាកល្បងពីមុន នៅទីក្រុង Houston រដ្ឋ Texas កាលពីខែកុម្ភៈ រថយយន្ត R2 នេះបានដឹកជញ្ជូនភីហ្សារបស់ក្រុមហ៊ុន Domino's Pizza គ្រឿងទេសពីផ្សារទំនើប និងរបស់របរផ្សេងទៀតសម្រាប់ក្រុមហ៊ុន Walmart។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកដឹកជញ្ជូនម្នាក់បាននិយាយថា បញ្ហាសុវត្ថិភាពនឹងនៅតែជាក្ដីកង្វល់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T