យល់ស្របអត់? Neville ថាកីឡាករ Man UTD ពីរនាក់នេះគ្មានអ្នកណាអាចជំនួសបានទេ

//s9.kh1.co/f9/f9112936d666201bece3564d854c2f2f0f193ce4.jpg
កីទ្បា

 ២៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Gary Naville ថា Bruno Fernandes និង Harry Maguire ជាកីឡាករដែលគ្មានអ្នកណាអាចជំនួសបាន

អង់គ្លេស៖ អតីតកីឡាកររបស់ Manchester United ដែលបច្ចុប្បន្នក្លាយជាអ្នកវិភាគបាល់ទាត់ Gary Neville បានចុចយកកីឡាករបិសាចក្រហមពីរនាក់ដែលលោកគិតថាគ្មានអ្នកណាអាចមកជំនួសតំណែងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​ Gary Neville 
លោក​ Gary Neville 

អ្នកដែលលោក Neville គិតថាមានភាពពិសេសចំពោះ ក្លិប Manchester United គឺខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes និង ប្រធានក្រុម Harry Maguire នោះឯង។

ប្រធានក្រុម Harry Maguire និង ខ្សែបម្រើ Bruno Fernandes 
ប្រធានក្រុម Harry Maguire និង ខ្សែបម្រើ Bruno Fernandes 

Fernandes បានវិវត្តន៍ខ្លួនឲ្យក្លាយជាកីឡាករស្នូលម្នាក់នៅ ក្លិប Man UTD ទាំងដែលរូបគេទើបតែផ្ទេរមកលេងនៅ Old Trafford ពីក្លិប Sporting Lisbon កាលពីខែមករាឆ្នាំនេះប៉ុណ្ណោះស្ដែងឲ្យដឹងថាគេចេះបត់បែនតាមកាលៈទេសៈនិង មានភាពជាអ្នកដឹកនាំ ដែលសូម្បីក្នុងការប្រកួតនីមួយៗរបស់ Man UTD គឺ Bruno Fernandes តែងតែសិក្សាពីសមត្ថភាពរបស់មិត្តរួមក្រុមនីមួយៗនិងជួយកែប្រែកំហុសរបស់ពួកគេ។

ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 

ចំណែកខ្សែការពារសញ្ជាតិអង់គ្លេស និងជាប្រធានក្រុម Harry Maguire វិញក៏បានចូលលេងសឹងតែរាល់ការប្រកួតទាំងអស់របស់ Man UTD ដែលក្លិបធ្លាប់ចំណាយដល់ទៅ ៧៥លានផោន(ស្មើនឹងប្រមាណ១០១.៨លានដុល្លារ)ដើម្បីទិញយករូបគេពីក្លិបកញ្ជ្រោង Leicester City ។

ប្រធានក្រុម Harry Maguire
ប្រធានក្រុម Harry Maguire

ទាំង Fernandes និង Maguire សុទ្ធតែបានរត់លើវាលស្មៅ៩០នាទីពេញក្នុងជំនួបរវាង Manchester United ទល់នឹង Everton ដែល Man UTD ស្រវាជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ០ ធ្វើឲ្យលោក Gary Neville ជឿថាពួកគេទាំងពីរនាក់ពិតជាកីឡាករដែលមិនអាចអត់បានមែន។

ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 
សែបម្រើ Bruno Fernandes  និងលោកគ្រូ Ole
សែបម្រើ Bruno Fernandes  និងលោកគ្រូ Ole

លោកបានថ្លែងតាម Sky Sports ថា៖

ពួកគេ(Fernandes និង Maguire) ជាកីឡាករដែលគ្មានអ្នកណាអាចជំនួសបានទេ ចំពោះ ( Bruno)Fernandes គឺខ្ញុំគិតថាគេវិសេសណាស់ គេប្រៀបដូចផ្នែកសំខាន់មួយនៃរូបផ្គុំដែលមិនអាចអត់បាន ហើយចំពោះ (Harry)Maguire វិញគឺអ្នកប្រាកដជាដឹងហើយថាបើបាត់រូបគេមែន តើអ្នកនឹងមានអារម្មណ៍បែបណា ខ្ញុំគិតថាគ្រប់គ្នានឹងនឹកគេណាស់។

លោក Gary Neville

Neville បានថ្លែងបន្តទៀតថា៖

ខ្ញុំដឹងថាអ្នកខ្លះប្រាកដជានិយាយថា Maguire មិនមែនជាខ្សែការពារដ៏ល្អបំផុតនៅ Premier League ឡើយហើយគេមិនបានលេងឲ្យសមនឹងតម្លៃខ្លួន ៨០លានផោននោះទេ ប៉ុន្តែគេប្រៀបដូចកីឡាករស្នូលនៃតំបន់ការពារអ៊ីចឹង។ គេទប់បាល់និងបោះបាល់បានល្អណាស់ គេមិនសូវបង្កើតឲ្យមានកំហុសទេដែលមានពេលខ្លះអ្នកដទៃចេះតែចាប់កំហុសគេ ប៉ុន្តែការពិតទៅគេបានចូលរួមធ្វើឲ្យក្រុមវិវត្តន៍ទៅមុខ...គេនិង Fernandes ខ្ញុំមិនច្បាស់ទេថាពួកគេអាចមានពេលសម្រាកលំហែឬអត់ ព្រោះខ្ញុំគិតថា Ole មិនចង់ចាញ់ការប្រកួតឡើយ។

លោក Gary Neville
ប្រធានក្រុម Harry Maguire និងលោកគ្រូ Ole
ប្រធានក្រុម Harry Maguire និងលោកគ្រូ Ole

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T