ទើបតែ២៣ឆ្នាំទេតែកីឡាករម្នាក់នេះត្រូវគេប្រៀបធៀបនឹង Ronaldo ទៅហើយ!

//s9.kh1.co/f5/f52109b970007113d08fcfba972652ae8112eefa.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Dominic Calvert-Lewin ​បានក្លាយជា Ronaldo ជំនាន់ថ្មី

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យត្រឹមតែ២៣ឆ្នាំ Dominic Calvert-Lewin ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបស្ករគ្រាប់ Everton ត្រូវបានកូនប្រុសលោកគ្រូបង្វឹក Carlo Ancelotti របស់ក្លិបយកទៅប្រៀបធៀបនឹងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដោយសារគេបានបង្ហាញទម្រង់លេងបានយ៉ាងលេចធ្លោដោយស៊ុតបញ្ចូលទីបាន១៤គ្រាប់ នៅរដូវកាលថ្មីនេះធ្វើឲ្យរូបគេក្លាយជាទីទទួលស្គាល់ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Dominic Calvert-Lewis
  ខ្សែប្រយុទ្ធ Dominic Calvert-Lewis

កូនប្រុសរបស់លោកគ្រូបង្វឹក Carlo Ancelotti គឺ Davide Ancelotti ក៏បាននិយាយបន្ថែមទៀតថាគេមើលឃើញលក្ខណៈស្រដៀងគ្នាជាច្រើនរវាង ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះនិង Ronaldo ពេលដែលគេមានវ័យ២៣ឆ្នាំដែរ។

  ខ្សែប្រយុទ្ធ Dominic Calvert-Lewin
  ខ្សែប្រយុទ្ធ Dominic Calvert-Lewin

នរណាៗក៏ល្បីថា Cristiano Ronaldo ជាកំពូលកីឡាករឆ្នើមម្ចាស់ពាន Ballon d'or ដល់ទៅ៥ ហើយកន្លងមករូបគេតែងតែត្រូវអ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់ជាច្រើនប្រៀបធៀបនឹង Lionel Messi ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនប៉ុន្តែ Davide  Ancelotti បែរជាជឿជាក់ថា Calvert-Lewin នឹងដើរតាមគន្លងរបស់ Ronaldo ។

  ខ្សែប្រយុទ្ធ Calvert-Lewin និង Cristiano Ronaldo
  ខ្សែប្រយុទ្ធ Calvert-Lewin និង Cristiano Ronaldo

Davide Ancelotti បានថ្លែងប្រាប់ talkSPORT ថា៖

ខ្ញុំគិតថាគេ(Calvert-Lewis)មានលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចទៅនឹង Ronaldo អ៊ីចឹង ប្រាកដណាស់ថាគេទើបនឹងចាប់ផ្ដើមដើរលើផ្លូវមួយនេះ ប៉ុន្តែដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹង ពីមួយប្រកួតទៅមួយប្រកួត ខ្ញុំឃើញថាគេពិតជាធ្វើបានល្អខ្លាំងឡើងៗ សូម្បីតែពេលហ្វឹកហាត់ក៏គេខំប្រឹងណាស់ដែរ។សមត្ថភាពពិសេសរបស់គេគឺគេមានទេពកោសល្យណាស់ គេដឹងថារាងកាយរបស់គេយ៉ាងម៉េចខ្លះ គេសិក្សាពីអារម្មណ៍ខ្លួនឯង ដែលនេះមិនមែនជារឿងធម្មតាឡើយ។

Davide Ancelotti
លោក Davide Ancelotti 
លោក Davide Ancelotti 

Davide បានបន្ថែមទៀតថា៖

ឧទាហរណ៍ដូចជា Ronaldo អ៊ីចឹង គេធ្លាប់ជាកីឡាករបែបនេះ គេបានសិក្សាស្វែងយល់ពីរាងកាយខ្លួនឯង។

Davide Ancelotti

គ្រាប់បាល់របស់ខ្សែប្រយុទ្ធ Calvert-Lewin បានជួយឲ្យក្លិបស្ករគ្រាប់ Everton ធ្វើបានល្អក្នុងក្របខណ្ឌ Premier League ដោយពេលនេះកំពុងឈរនៅលេខរៀងទី៤ មាន២៦ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Liverpool ៥ ពិន្ទុប៉ុណ្ណោះ៕

  ខ្សែប្រយុទ្ធ Dominic Calvert-Lewin
  ខ្សែប្រយុទ្ធ Dominic Calvert-Lewin

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T