មិន​បាច់​តបត​អ្នក​ណា! ៣ ឃ្លា​​សម្រាប់​លើក​ទឹក​ចិត្ត​ខ្លួនឯង «ឲ្យ​មាន​តម្លៃ​» ជា​ពិសេស​នៅ​កន្លែង​ធ្វើការ​​

//s9.kh1.co/e6/e6c986ec93799e4f74933669e44be4af0be8c9d1.jpeg
ប្រលោមលោក & អប់រំ

 ២៤-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កម្លាំងចិត្តជាអ្វីដែលសំខាន់បំផុត បើអស់កម្លាំងចិត្តហើយ វាជារឿងពិបាកបំផុត

មនុស្សគ្រប់គ្នានៅលើផែនដីនេះ អ្នកណាក៏តែងតែជួបបញ្ហាដែលមិនថា ការសិក្សារ ការងារ ស្នេហា ឬ បញ្ហាជីវិត​ជាដើម​។ តែបញ្ហាទាំងនោះ អាចដោះស្រាយបានយ៉ាងងាយស្រួលនៅពេលអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់។ខាងក្រោមនេះ​ជាពាក្យ ៣ឃ្លា ដែលអាចអោយយើង លើកកម្លាំងចិត្តខ្លួនឯងបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លាទី១: ពេលអ្នកយល់ថាខ្លួនរៀនមិនល្អដូចចិត្ត

ការសិក្សា
ការសិក្សា

ពេលការសិក្សាអ្នកជួបបញ្ហា អ្នកគួរនិយាយលើកទឹកចិត្តខ្លួនឯងថា៖

“ខ្ញុំខំរៀន មិនមែនដើម្បីអួតអ្នកណាទេ គឺចង់ឲ្យខ្លួនឯងបានចេះដឹង និងមានអនាគតល្អប៉ុណ្ណោះ”។

ឃ្លាទី២: ពេលអ្នកជួបរឿងមិនគាប់ចិត្តនៅកន្លែងការងារ

ការងារ
ការងារ

នៅកន្លែងការងារ យើងត្រូវធ្វើការជាមួយមនុស្សច្រើនប្រភេទណាស់ ចឹងបញ្ហាក៏គង់តែមានដែរ។ ដូចនេះពេលមាន​បញ្ហា​ អ្នកគួរនិយាយលើកទឹកចិត្តខ្លួនឯងថា “ខ្ញុំខំធ្វើការងារ មិនមែនដើម្បីផ្គាប់ចិត្តអ្នកណាទេ គឺចង់ឲ្យខ្លួនឯង​មាន​តម្លៃតែប៉ុណ្ណោះ”។

ឃ្លាទី៣: ពេលអ្នកត្រូវគេបៀតបៀន ឬនិយាយស្តីបន្ទោស

ត្រូវគេ បៀតបៀន ឬ ថាអោយ
ត្រូវគេ បៀតបៀន ឬ ថាអោយ

មនុស្សយើងកើតមកស្ថិតនៅក្នុងស្ថានភាពខុសគ្នា ហើយអ្វីដែលយើងមាន គេអាចមានសិទ្ធិមិនពេញចិត្ត ឬសើចចំអក​អោយ​យើងជារឿងគេ ព្រោះវាជាសម្តីដែលគេអាចនិយាយមកបាន តែបើជួបរឿងបែបនេះ អ្នកគួរលើកទឹកចិត្តខ្លួនឯង​ដោយ​ប្រើពាក្យថា “ខ្ញុំមិនគុំគួន មិនមែនខ្ញុំខ្លាចគេទេ តែខ្ញុំមិនចង់ឲ្យខ្លួនឯងមិនសប្បាយចិត្ត និងគិតរឿង​មិនបាន​ការ​ប៉ុណ្ណោះ”។

ទាំងនេះជាពាក្យ ៣ឃ្លាដែលអាចជួយអ្នកអោយមានកម្លាំងចិត្ត ហើយរឹងមាំប្រឈមមុខនឹងបញ្ហាដែល ចូលមក​ជីវិតអ្នកបាន។ ចូរចាំថា បើអ្នកមិនស្រលាញ់ និងយកចិត្តទុកដាក់លើខ្លួនឯងទេ នឹងគ្មានអ្នកណា​មក​ជួយអ្នក​បាន​នោះឡើយ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T