ទ្រាំរងការរិះគន់លែងបាន! អ្នកចាំទី Arsenal តូចចិត្តឆ្អិតទ្រូងនឹងកំហុសខ្លួនឯងដល់ថ្នាក់...

//s9.kh1.co/ff/ff9514b245cb88fcabe0c366062f6a60b2c0cec7.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Alex Runarsson បានធ្វើការសុំទោសដល់អ្នកគាំទ្រ ក្រោយលុបគណនីបណ្ដាញសង្គម Twitter របស់ខ្លួន

អង់គ្លេស៖ អ្នកចាំទីរបស់ក្រុមកាំភ្លើងធំ Arsenal Alex Runarsson បានលុបគណនីណ្ដាញសង្គម Twitter របស់ខ្លួនចោលបន្ទាប់ពីចាញ់ក្រុមមេឃខៀវ Manchester City កាលពីម្សិលមិញក្នុងលទ្ធផល៤ ទល់នឹង ១ នៅទឹកដីខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គណនី Twitter ​របស់ Alex Runarsson
គណនី Twitter ​របស់ Alex Runarsson

អ្នកចាំទីដៃទី២វ័យ២៥ឆ្នាំរូបនេះបានទទួលរងការវាយប្រហាររិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ Arsenal ក្រោយរូបគេបង្កកំហុសឆ្គងមួយដ៏ពិបាកនឹងមើលរំលងពេលប៉ះMan City។

នៅនាទីទី៥៤ Runarsson ច្រឡំទះបាល់ Free Kick ដែលស៊ុតដោយ កីឡាករ Riyad Mahrez នៃក្លិប Man City ឲ្យចូលទីខ្លួនឯង ដែលនោះបានធ្វើឲ្យក្លិបមេឃខៀវនាំមុខ Arsenal ២ ទល់នឹង ១ នៅដើមតង់ទី២ ។

  អ្នកចាំទី Alex Runarsson
  អ្នកចាំទី Alex Runarsson

អ្នកចាំទីសញ្ជាតិអ៊ីស្លង់រូបនេះដូចជារាងភ័យៗនិងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនសូវបានពេលកីឡាកររបស់ Man City ចេះតែសម្រុកមករកដូចទឹកបាក់ទំនប់។

  អ្នកចាំទី Alex Runarsson
  អ្នកចាំទី Alex Runarsson

Runarsson បានចូលរួមជាមួយ Arsenal នៅខែកញ្ញានេះឯង ដែលផ្ទេរពីក្លិប Dijon ថែមទាំងបានបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌ Europa League ទៀតផង។

  អ្នកចាំទី Alex Runarsson
  អ្នកចាំទី Alex Runarsson

ទាក់ទងនឹងរឿងនេះដែរ លោកគ្រូបង្វឹក Mikel Arteta ដែលកំពុងទទួលរងសំពាធពីអ្នកគាំទ្រក៏ដូចជាក្លិបផ្ទាល់បានផ្ដល់បទសម្ភាសន៍ការពារ កូនក្រុមខ្លួនឯងក្រោយចប់ការប្រកួតនោះថា៖

គេ(Runarsson) មិនបានចូលលេងបានច្រើនប្រកួតនៅឡើយទេអ៊ីចឹងហើយគេត្រូវការពេលវេលាដើម្បីបន្សុាំខ្លួននឹងការប្រកួតនៅអង់គ្លេស ពួកយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បង្កកំហុស ពួកយើងត្រូវតែគាំទ្រគេ ។ Alex(Runarsson) ធ្វើបានល្អណាស់នៅការប្រកួតផ្សេងទៀត រឿងដូច្នេះវាតែងតែកើតឡើងក្នុងពិភពបាល់ទាត់។

លោកគ្រូបង្វឹក Mikel Arteta

លោកគ្រូបង្វឹក Mikel Arteta ​និង Alex Runarsson
លោកគ្រូបង្វឹក Mikel Arteta ​និង Alex Runarsson

ស្រាប់តែកាលពីប៉ុន្មានម៉ោងមុន Alex Runarsson បានបើកដំណើរការគណនី Twitter របស់ខ្លួនឡើងវិញក្រោយស្ងប់អារម្មណ៍បានហើយ។ អ្នកចាំទីម្នាក់នេះថែមទាំងបានបង្ហោះសាមួយជូនដល់អ្នកគាំទ្ររបស់ក្លិបកាំភ្លើងធំ Arsenal ដោយសរសេរថា៖

ខ្ញុំពិតជាសុំទោសជាខ្លាំងដល់អ្នកគាំទ្រ Arsenal ទាំងអស់ នៅពេលប្រកួតក្រោយៗទៀតខ្ញុំសង្ឃឹមថាខ្ញុំនឹងប្រឹងប្រែងឲ្យខ្លាំងជាងនេះ។

Alex Runarsson 

ប្រភពsportbible

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T