រាជធានីភ្នំពេញ ៖ រថយន្ត​កាម៉ាស្ស​ជ្រុល​ទៅ​​បុក​ម៉ូតូ​ហ្វ៊ីណូ ​​ពី​ក្រោយ​ពេល​ជិះ​គ្នា​៣​នាក់ គឺ​ប្តី​​ឌុប​ប្រពន្ធ​ និង​កូន​ៗ​ទៅ​ផ្សារ​ដីហុយ​រក​ទិញ​កាបូប​ បណ្តាល​ឱ្យ​​កូន​ប្រុស​អាយុ​២​ឆ្ន​ាំ​ស្លាប់ ចំណែក​​ប្តី​-ប្រពន្ធ និង​កូន​ស្រី​អាយុ​៨​ឆ្នាំរង​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​​ទៅ​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៦​និង​១៥​ នាទី​យប់​ថ្ងៃ​ទី​៦ មេសា នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែ​ន​សុខ ។ យោង​តាមជន​​រង​គ្រោះ​​ឈ្មោះ​ចាន់ ម៉ារីន អាយុ​៤៥​ឆ្នាំ ជា​អ្នក​បក​ប្រែ​ខ្សែ​ភាព​យន្ត​​ ស្នាក់​នៅ​ផ្ទះ​លេខ​១៧៩ ផ្លូវ​១៥៦ សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ឱ្យ​ដឹងថា លោក​​ឌុប​ប្រពន្ធ​ និង​កូនតូចៗ​២​នាក់​ទៅ​ទិញ​កា​បូប​ឱ្យ​កូន​ស្រី​អាយុ​៨​ឆ្នាំ​​​​​សម្រាប់​ ដាក់​សៀវ​ភៅ​ទៅ​រៀន​ តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​ផ្សារ​ផង​ក៏​ត្រូវ​រថយន្ត​កាម៉ាស្សបើក​បុក​ពី​ ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​កូន​ប្រុស​ឈ្មោះ​ចាន់ ជី​មី អាយុ​២​ឆា្នាំ​​​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​ ឯលោក​​និង​ប្រពន្ធ​​ ព្រម​ទាំង​កូន​ស្រី​អាយុ​៨​ឆ្នាំ​រង​របួស​ធ្ងន់​ ។

រថយន្ត​បង្ក​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​ប៉ូលិស​ចរាចរ​រាជ​ធានីភ្នំពេញ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ​ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]