ខ្សែប្រយុទ្ធម្នាក់របស់ AT Madrid នឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ

//s9.kh1.co/cc/cc299e0f97c5db77ee077b4eb475a40571a11754.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Diego Costa មិនបន្តកុងត្រាថ្មីជាមួយ Atletico Madrid ឡើយនិងសម្លឹងចង់ចាកចេញពេលចប់រដូវកាល

អេស្ប៉ាញ៖ អតីតកីឡាករម្នាក់របស់ក្លិបតោខៀវ Chelsea គឺ ខ្សែប្រយុទ្ធ Diego Costa ដែលបច្ចុប្បន្ននៅលេងឲ្យក្លិប Atletico Madrid នឹងចាកចេញពីទឹកដីកីឡដ្ឋានWanda Metropolitano នៅរដូវក្ដៅខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Diego Costa 
  ខ្សែប្រយុទ្ធ Diego Costa 

កុងត្រារបស់ Costa ជាមួយនឹងក្រុមកំពុងឈរនៅកំពូលតារាង La Liga នេះនឹងផុតនៅចុងរដូវកាលប៉ុន្តែយោងតាមអ្នកសារព័ត៌មាន លោក Fabrizio Romano កីឡាករសញ្ជាតិប្រេស៊ីល កាត់អេស្ប៉ាញ រូបនេះមិនបន្តកុងត្រាជាមួយក្លិបទៀតឡើយហើយនេះជាលើកទី៣ហើយដែលCosta មានគំនិតចង់ចាកចេញ។

  ខ្សែប្រយុទ្ធ Diego Costa 
  ខ្សែប្រយុទ្ធ Diego Costa 

ទោះយ៉ាងណាក៏ដោយ At.Madrid នឹងលក់ខ្សែប្រយុទ្ធរូបនេះនៅពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារតែបើសិនមិនមានក្លិបណាចាប់អារម្មណ៍ចង់ទិញគេទេ At.Madrid នឹងបើកភ្លើងខៀវឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅខាងមុខ។

Costa បានរងរបួសសាច់ដុំនិងមានដុំឈាមកកនៅក្នុងជើងរបស់គេ ដែលបានធ្វើឲ្យរូបគេមិនសូវស្រួលក្នុងផ្លាស់ទីប៉ុន្មានហើយនៅរដូវកាលនេះ គេបង្ហាញខ្លួនបានតែ៧ប្រកួតនិងលេងបានតែ២០៤នាទីប៉ុណ្ណោះតែ Costa រកបាន២គ្រាប់គឺជ័យជំនះទល់នឹង Granada និង Elche ដែលធ្វើឲ្យក្រុមរបស់លោកគ្រូបង្វឹក Diego Simeone បានឡើងកាន់កំពូលតារាងនេះឯង។

  ខ្សែប្រយុទ្ធ Diego Costa ​និងលោកគ្រូ Simeone 
  ខ្សែប្រយុទ្ធ Diego Costa ​និងលោកគ្រូ Simeone 

Costa បានចូលរួមជាមួយ Aletico Madrid ជាលើកទី២ដោយផ្ទេរពីក្លិបតោខៀវ Chelsea នៅឆ្នាំ២០១៨ ខែមករាកន្លងទៅមុននឹងបានឈ្នះពាន Europa League ,La Liga,និង Copa Del Rey ជាមួយក្លិបដោយកាលពីលើកដំបូង Costa បានចូលរួមជាមួយ At.Madrid នៅឆ្នាំ២០០៧ ប៉ុន្តែត្រូវដាក់ឲ្យខ្ចីជើងមុននឹងផ្ទេរទៅលេងនៅ Valladolid ក្នុងឆ្នាំ២០០៩ ហើយចុងក្រោយគេក៏ត្រឡប់មកចូលរួមជាមួយ At.Madrid វិញក្នុងឆ្នាំ២០១០។

  ខ្សែប្រយុទ្ធ Diego Costa 
  ខ្សែប្រយុទ្ធ Diego Costa 

Diego Costa បង្ហាញខ្លួនបាន២១៥ប្រកួតនិងរកគ្រាប់បាល់បាន៨៣គ្រាប់ ប៉ុន្តែពេលនេះគេកំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយ Luis Suarez ដែលផ្ទេរពីក្លិបអ្នកមានបុណ្យ Barcelona ដោយគ្មានតម្លៃខ្លួននៅពាក់កណ្ដាលឆ្នាំនេះ៕

  ខ្សែប្រយុទ្ធ Luis Suarez និង Diego Costa 
  ខ្សែប្រយុទ្ធ Luis Suarez និង Diego Costa 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T