សង្ស័យមក Camp Nou ហើយ! ភ្នាក់ងារកីឡាករ Arsenal ម្នាក់បានចេញមុខបញ្ជាក់ថា បានចរចាជាមួយ Barca ពិតមែន

//s9.kh1.co/1b/1b7ab5c54ac4b61543648c603aa8ab475f64d490.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ភ្នាក់ងារតំណាងរបស់ Mustafi ចេញមុខបញ្ជាក់ថាបានជួបចរចាជាមួយក្លិប Barcelona ពិតមែន

អង់គ្លេស៖ ភ្នាក់ងារតំណាងរបស់ខ្សែការពារ Shkodran Mustafi បានចេញមុខបញ្ជាក់ហើយថាគេពិតជាបានណាត់ជួបចរចារឿងដំណើរការផ្ទេររបស់ខ្សែការពាររូបនេះជាមួយអ្នកតំណាងក្លិប Barcelona ពិតប្រាកដមែន ក្រោយកាលពីមួយខែមុនលេចឮពាក្យចចាមអារ៉ាមថា Barcelona ចង់បាន Mustafi មកពង្រឹងតំបន់ការពារដែលរាងដុនដាបជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Shkodran Mustafi 
  ខ្សែការពារ Shkodran Mustafi 

ភ្នាក់ងារនោះក៏បានបង្ហើបទៀតថា Barcelona ចង់បាន Mustafi ពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារខណៈដែលគេចង់ចាកចេញពីទឹកដី Emirates ព្រោះកុងត្រារបស់គេជាមួយក្លិបនឹងផុតកំណត់នៅចុងរដូវកាលនេះហើយ។

  ខ្សែការពារ Shkodran Mustafi 
  ខ្សែការពារ Shkodran Mustafi 

យោងតាមការរាយការណ៍បានឲ្យដឹង Mustafi មិនបានបន្តកុងត្រាថ្មីជាមួយក្លិបកាំភ្លើងធំ Arsenal ដែលខំស្នើកុងត្រាថ្មីដល់រូបគេនោះឡើយហើយខ្សែការពារវ័យ២៨ឆ្នាំរូបនេះទំនងជាចង់ទៅចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona នៅប្រទេសអេស្ប៉ាញជំនួសវិញស្របពេលដែលោកគ្រូបង្វឹកសញ្ជាតិហូឡង់ Ronald Koeman កំពុងត្រូវការចម្រាញ់យកខ្សែការពារកំពូលៗមកទប់ទល់កំផែងក្រុម។

  ខ្សែការពារ Shkodran Mustafi 
  ខ្សែការពារ Shkodran Mustafi 

កីឡាករ Yusuf Demir វ័យ១៧ឆ្នាំដែលលេងឲ្យក្លិប Rapid Vienna ក៏បានផ្ទុះពាក្យចចាមអារ៉ាមថារូបគេនឹងផ្ទេរមកលេងនៅ Barcelona ដែរពេលភ្នាក់ងាររបស់រូបគេឈ្មោះ Emre Ozturk បានបង្ហោះរូបភាពមួយពីទីក្រុង Barcelona ជាមួយពាក្យថា "ត្រៀមរួចរាល់ហើយសម្រាប់ការណាត់ជួបគ្នា"

លោក Emre Ozturk 
លោក Emre Ozturk 

ពេលឃើញដូច្នេះគ្រប់គ្នាសុទ្ធតែគិតថា Emre Ozturk ទៅចរចាជាមួយ Barcelona រឿងការផ្ទេររបស់ Yusuf Demir ប៉ុន្តែផ្ទុយទៅវិញភ្នាក់ងារម្នាក់នោះបានចេញមុខបកស្រាយការពិតប្រាប់ SPOX ថា៖

ខ្ញុំមិនបានទៅទីក្រុង Barcelona ដើម្បីជជែករឿង Yusuf Demir ទេតែទៅចរចារឿងរបស់ Shkodran Mustafi ទៅវិញទេ។

លោក Emre Ozturk 

ខណៈនោះដែរ លោកគ្រូបង្វឹក Mikel Arteta បានថ្លែងបញ្ជាក់ហើយថាកីឡាករក្នុងក្លិបអាចនឹងមានអ្នកចាកចេញ៖

ពួកយើងកំពុងស្វែងរកមើលកីឡាករដែលពួកយើងអាចលក់ចេញនិងទិញចូល ពួកយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើងខ្លះ...ទីផ្សារដោះដូរកីឡាករពិតជាស្មុគស្មាញណាស់ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ។

លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

គួរបញ្ជាក់ផងដែរថា Shkodran Mustafi ចូលលេងឲ្យ Arsenal នៅរដូវកាលនេះបានតែ២ប្រកួតប៉ុណ្ណោះនិងមិនទាន់រកគ្រាប់បាល់ឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាននៅឡើយទេ៕

ខ្សែការពារ Shkodran Mustafi 
ខ្សែការពារ Shkodran Mustafi 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T