ពលរដ្ឋអាមេរិកជាងមួយលាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកដំបូង

//s9.kh1.co/53/537f31d177c5c487d22636bd76130a504d442a6b.jpg
សង្គម

 ២៤-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រមាណ៩.៥លានដូសត្រូវបានចែកចាយ។

អាមេរិក៖ ការរាតត្បាតវីរុសកូរ៉ូណាមួយឆ្នាំកន្លងមកនេះនាំមកនូវចំនួនតួលេខដ៏សែនសោកសៅ យ៉ាងណាក៏ដោយប្រជាជនអាមេរិកជាងមួយលាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកដំបូង។ ចំនួននេះត្រូវបានគេរាយការណ៍ថាមានកម្រិតទាប ពីព្រោះចំនួនដូសដែលត្រូវបានគ្រប់គ្រងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មិនទាន់ត្រូវបានគេរាប់បញ្ចូលក្នុងតួលេខពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់អាមេរិក នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកដុកទ័រ Robert Redfield នាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងបានឲ្យដឹងថា៖ «ដោយករណីជំងឺកូវីដ-១៩នៅបន្តកើនឡើងពាសពេញប្រទេស សមិទ្ធផលនេះកើតឡើងក្នុងពេលវេលាដ៏សំខាន់ ហើយនឹងជួយការពារអ្នកដែលនៅជួរមុខ ដូចជាអ្នកផ្ដល់សេវាថែទាំសុខភាពរបស់យើងដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកដែលងាយរងគ្រោះបំផុតផងដែរ រួមមានចាស់ជរាក្នុងមណ្ឌលថែទាំនិងជំនួយដល់ការរស់នៅ។»

ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ទទួលបានការចាក់វ៉ាក់សាំង
ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ទទួលបានការចាក់វ៉ាក់សាំង

រដ្ឋាភិបាលបាននិយាយថា ខ្លួនមានបំណងចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech និង Moderna ចំនួន២០លានដូសដំបូង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រមាណ៩.៥លានដូសត្រូវបានចែកចាយ។ វ៉ាក់សាំង១៥.៥លានដូសត្រូវបានបម្រុងទុក ហើយ៤.៥ទៅ៥លានដូសទៀតនឹងត្រូវផ្ដល់ជូននៅសប្ដាហ៍ក្រោយ។

មន្ត្រីសុខាភិបាលដូចជាវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិ National Institute of Allergy and Infectious Diseases បានមានប្រសាសន៍ថា វ៉ាក់សាំងនឹងជួយកាត់បន្ថយការរាតត្បាតសកល ប៉ុន្តែប្រជាជនអាមេរិកភាគច្រើនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងរហូតដល់ឆ្នាំក្រោយ ត្រូវចេះប្រយ័ត្នប្រយែង ដោយត្រូវចេះពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម សម្រាប់ប៉ុន្មានខែមុខទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T