ប្លែក! KFC ផលិតឧបករណ៍លេងហ្គេមដែលអាចកម្តៅសាច់មាន់បាន (មានវីដេអូ)

//s9.kh1.co/00/001a3352a983a41fe4c6e46f9509e2b43d6382bf.jpg
បច្ចេកវិទ្យា

 ២៤-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

អញ្ចឹងលេងផង ញុាំផងទៅ

បរទេស៖ KFC បានសហការជាមួយ Cooler Master បង្ហាញរូបរាងឧបករណ៍ game console ដែលមានរាងដូចធុង ព្រមទាំងអាចកម្តៅមាន់ឱ្យក្តៅបានទៀតផង។ KFC បាននិយាយថា ឧបករណ៍ដែលមានរាងដូចធុងនេះ គឺជាឧបករណ៍ដំបូងលើលោកដែលមានម៉ាស៊ីនកម្តៅនៅខាងក្នុងរក្សាឱ្យសាច់មាន់នៅក្តៅៗ ដែលអាចឱ្យអ្នកលេងហ្គេមបរិភោគបាន ពេលកំពុងលេងហ្គេម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

KFConsole អាចជាម៉ាស៊ីនដែលមានល្បឿនលឿនគួរសម ព្រោះវាត្រូវបានបំពាក់ដោយ Intel Nuc9 Extreme Compute Element ដែលយើងហៅថា «ស្តេចហ្គេមកុំព្យូទ័រថ្មី» ។ វារួមបញ្ចូលទាំង NVIDIA GPU និងស៊ីភីយូ Intel រួមជាមួយនឹង 1TB Seagate NVME SSD។ Cooler Master អះអាងថាឧបករណ៍នេះដាក់ប្រព័ន្ធ VR (virtual reality) រួចស្រេច ដែលអាចគាំទ្រ ray tracing និងអាចលេងហ្គេមវីដេអូលើទូរទស្សន៍កម្រិត 4K និងមាន frame rates រហូតដល់ 240 fps។

ប្រភព៖ KFC Gaming
ប្រភព៖ KFC Gaming

ក្រៅពីនេះទៀត លក្ខណៈពិសេសដែលលេចធ្លោនោះគឺម៉ាស៊ីននេះមានកន្លែងកម្តៅមាន់ដែលស្រដៀងនឹងថាសបំពងខ្លាញ់ដែលជាថតពិសេសដែលអាចផ្តល់កម្តៅដោយប្រើ «កម្តៅធម្មជាតិនិងខ្យល់»។ មិនមានការបញ្ជាក់ណាមួយថាតើម៉ាស៊ីននេះនឹងបញ្ចេញផ្សែងហ៊ុយៗពេលកម្តៅមាន់ឬក៏អត់នោះទេ បើពិតជាមែននោះវាអាចបំផ្លាញកុំព្យូទ័របាន។

ឥឡូវនេះ KFConsole បានចូលរួមក្នុងបញ្ជីឧបករណ៍ហ្គេមដែលអាចលេងហ្គេមផងហើយក៏ មានជារបស់ញុំាផងដែរ។ គេមិនបានដឹងថានៅពេលណាដែលវាត្រូវគេដាក់លក់​ ហើយសូម្បីតែតម្លៃក៏គេមិនដឹងផងដែរ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T