វីវរហើយ! កីឡាករលេងនៅ Ligue 1 ម្នាក់បានបាក់ដៃកំឡុងពេលហ្វឹកហាត់

//s9.kh1.co/3c/3c9eb99f2530308be3f5df1356cdef1b85414762.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Moussa Dembele បានបាក់ដៃម្ខាងកំលុងពេលហ្វឹកហាត់

បារាំង៖ ខ្សែប្រយុទ្ធរបស់ក្លិប Lyon កីឡាករ Moussa Dembele បានទទួលរងរបួសបាក់ដៃម្ខាងក្នុងកំឡុងពេលហ្វឹកហាត់ខណៈដែលរូបគេទើបតែជាប់ជម្រើស១១នាក់ដំបូងបាន២ប្រកួតប៉ុណ្ណោះទាំងដែលគេរកបានដល់ទៅ២៤គ្រាប់នៅរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Moussa Dembele 
  ខ្សែប្រយុទ្ធ Moussa Dembele 

កីឡាករវ័យ២៤ឆ្នាំរូបនេះដូចជាមិនសូវកាក់កបប៉ុន្មានក្នុងរដូវកាលថ្មីនេះដោយរកបាន១គ្រាប់ក្នុងជំនួបរវាង Lyon និងក្លិប Reims ក្នុងក្របខណ្ឌLigue 1 កាលពីខែវិច្ឆិកា។

លោកគ្រូបង្វឹក Rudi Garcia បានថ្លែងទាក់ទងនឹងស្ថានភាពរបស់ Dembele ថា៖

ពួកយើងនឹងរង់ចាំមើលបន្តទៀតសិនប៉ុន្តែពេលនេះគេមិនអាចចូលលេងបានទេ។

លោកគ្រូបង្វឹក Rudi Garcia
  លោកគ្រូបង្វឹក Rudi Garcia 
  លោកគ្រូបង្វឹក Rudi Garcia 

សម្ដីនោះបញ្ជាក់ថាលោកគ្រូក៏មិនអាចកំណត់ពេលដែល Moussa Dembele អាចជាសះស្បើយនិងត្រឡប់មកលេងលើទីលានបានពេលណានោះដែរស្ដែងឱ្យដឹងថាស្ថានភាពរបួសអាចនឹងធ្ងន់ធ្ងរគួរសម។

  ខ្សែប្រយុទ្ធ Moussa Dembele 
  ខ្សែប្រយុទ្ធ Moussa Dembele 

Dembele បង្ហាញខ្លួនឲ្យ Lyon បាន៧៣ប្រកួតតាំងពីរូបគេផ្ទេរពីក្លិប Celtic នៅឆ្នាំ២០១៨មកម៉្លេះ ប៉ុន្តែទម្រង់លេងរបស់គេនារដូវកាលនេះធ្វើឲ្យគេកំពុងប្រឈមមុខនឹងការត្រូវក្លិបដាក់លក់នៅខែមករាខាងមុខ។

  ខ្សែប្រយុទ្ធ Moussa Dembele 
  ខ្សែប្រយុទ្ធ Moussa Dembele 

ពេលនេះ Lyon កំពុងឈរនៅលេខ២ក្នុងតារាងក្របខណ្ឌ Ligue 1 របស់បារាំង បន្ទាប់ពីក្រុមប្រកួតមិនដែលចាញ់១៣ប្រកួតជាប់ៗគ្នាហើយ៕

ប្រភពskysports

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T