មេម៉ាយកូនមួយមែនពិត ប៉ុន្តែសម្រស់ សុខ សោម៉ាវត្តី អាចឲ្យក្រមុំមួយចំនួនសុំចាញ់

//s9.kh1.co/f4/f4a07ad0919087fd5fca9a90b2bdf753c9ed97cf.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អាយដលនរណាខ្លះ! សុខ សោម៉ាវត្តី នៅតែរក្សាភាពក្មេងជាងវ័យបានដដែល ទោះបីជាអាយុរាងច្រើនបន្តិច ថែមទាំងមានកូនមួយក៏ពិតមែន។

ភ្នំពេញ​៖ សុខ សោម៉ាវត្តី គឺជាតារាសម្តែងស្រីមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការស្រលាញ់គាំទ្រនិង ទទួលស្គាល់ជាតារាជើងចាស់ជួរមុខ ពីសំណាក់បងប្អូនអ្នកគាំទ្រជាច្រើននាក់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់  ថ្វីត្បិតតែតារាមួយដួងនេះ មានកូនមួយរួចទៅហើយក្តី ក៏ប៉ុន្តែទេពកោសល្យសម្តែងភាពយន្តគឺនៅតែខ្លាំងដូចមុនដដែល ចំណែកឯសម្រស់វិញគឺមិនមានធ្លាក់ចុះអ្វីបន្តិចសោះឡើយ ពោលគឺមើលទៅរក្សាភាពក្មេងជាងវ័យមិនខុសពីពេលកន្លងមកឡើយ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដ៏សែនស្រស់ស្អាត ដោយស្លៀកឈុតហែលទឹកបែបសុិចសុី ជាមួយនឹងសាច់សដូចបណ្តូលចេកនិង ទម្រង់មុខបែបពងក្រពើគួបផ្សំជាមួយសក់ខ្លី ដោយប្រសិនជានរណាមិនស្គាល់ ប្រាកដជាស្មានតែអាយុត្រឹម១៨ទៅ ២០ឆ្នាំជាក់ជាមិនខានឡើយ។

អ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើល ដែលតារាសម្តែងរូបនេះ នៅតែអាចរក្សាសម្រស់និង រូបរាងបានក្មេងជាងវ័យច្រើនខ្លាំង ដោយទោះបីជាច្រើនឆ្នាំហើយ ដែលមើលទៅអ្នកនាងនៅតែស្អាត មិនចាញ់ពីពេលមុនៗដដែល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
រូបដែលសុខ សោម៉ាវត្តី ទើបតែបង្ហោះ
រូបដែលសុខ សោម៉ាវត្តី ទើបតែបង្ហោះ
រូបដែលសុខ សោម៉ាវត្តី ទើបតែបង្ហោះ
រូបដែលសុខ សោម៉ាវត្តី ទើបតែបង្ហោះ
https://s9.kh1.co/__image/w=650,h=882,q=100/8d/8d612bc2146ceded0ef94c73b0226fefba917171.jpg
សុខ សោម៉ាវត្តី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T