ឃើញលេងល្អពេកចង់ក្រវែលទិញយក!Juventus ចូលសួរតម្លៃខ្លួនរបស់កីឡាករក្រុម Barca ម្នាក់

//s9.kh1.co/06/06ba703ef966a7aadd4716c27d3ecfe8d250543c.jpg
កីទ្បា

 ២៣-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Ansu Fati ក្លាយជាគោលដៅថ្មីរបស់ Juventus

អឺរ៉ុប៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ទីផ្សារដោះដូរកីឡាករនឹងបើកទ្វារឡើងនៅខែមករាឆ្នាំ២០២១ខាងមុខនេះ ដូច្នេះហើយក្លិបបាល់ទាត់ធំៗនៅអឺរ៉ុបកំពុងដុតដៃដុតជើងដាក់រ៉ាដាសម្លឹងរកមើលកីឡាករថ្មីៗដែលសក្តិសមនឹងលេងឲ្យក្រុមរបស់ខ្លួនដែលថ្មីៗនេះព័ត៌មានចចាមអារ៉ាមមួយបានផ្ទុះឡើងថា ក្លិបសេះបង្កង់ Juventus កំពុងដាក់គោលដៅទៅខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ដែលបច្ចុប្បន្នលេងនៅក្លិបអ្នកមានបុណ្យ Barcelona ព្រោះយោងតាមសេចក្ដីរាយការណ៍ ក្លិប Juventus បានសាកសួរតម្លៃខ្លួនរបស់កីឡាករវ័យ១៨ឆ្នាំដែលកំពុងឡើងជើងខ្លាំងរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Ansu Fati 
  ខ្សែប្រយុទ្ធ Ansu Fati 

Ansu Fati ជាខ្សែប្រយុទ្ធម្នាក់ដែលក្រុមអ្នកវិភាគបាល់ទាត់ក៏ដូចជាអ្នកគាំទ្ររំពឹងទុកថាគេនឹងក្លាយជាអ្នកបន្តតំណែងពី Lionel Messi ម្ចាស់ពាន Ballon d'Or  ៦សម័យ ដែលទើបតែរកបាន៦៤៤គ្រាប់ឲ្យក្លិប Barcelona កាលពីព្រឹកមិញ។

  ខ្សែប្រយុទ្ធ Ansu Fati និង Lionel Messi  
  ខ្សែប្រយុទ្ធ Ansu Fati និង Lionel Messi  

Fati ត្រូវក្លិបយក្សនៅកាតាឡាន់អូសចូលក្រុមឈុតធំបន្ទាប់ពីឃើញថារូបគេលេងបានល្អនៅក្រុម Barcelona ឈុត B កាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០ នេះ។

  ខ្សែប្រយុទ្ធ Ansu Fati ​និងមិត្តរួមក្រុម 
  ខ្សែប្រយុទ្ធ Ansu Fati ​និងមិត្តរួមក្រុម 

របាយការណ៍ពី Tuttojuve បានបង្ហើបថាក្រៅពីក្លិបសេះបង្កង់ Juventus គឺក្លិបបិសាចក្រហម Manchester United ក៏ចង់បាន Fati ទៅចូលរួមជាមួយណាស់ដែរប៉ុន្តែយ៉ាងណាមិញ Barcelona បានបង្ហាញគោលជំហរថាក្លិបនឹងមិនលក់ Fati ឡើយព្រោះគេជាគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងក្រុមនាពេលអនាគត។

  ខ្សែប្រយុទ្ធ Ansu Fati 
  ខ្សែប្រយុទ្ធ Ansu Fati 

ពេលនេះក្លិបគ្មានគម្រោងលក់រូបគេទេ ប៉ុន្តែយោងតាមប្រភពដដែល បើសិន Juventus បោះប្រាក់ជាង ១៥០លានអឺរ៉ូ (ស្មើនឹងប្រមាណ ១៨២លានដុល្លារ) ទៅលើតុ នោះ Barcelona ដែលកំពុងជួបនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរអាចនឹងពិចារណាលក់គេក៏ថាបាន។

  ខ្សែប្រយុទ្ធ Ansu Fati 
  ខ្សែប្រយុទ្ធ Ansu Fati 

ក្លិបសេះបង្កង់ Juventus កំពុងព្យាយាមដេញតាមយកកីឡាករដែលមានវ័យក្មេងៗដូចជា Manuel Locatelli ដើម្បីយកមកកសាងគ្រឹះរបស់ក្រុមសម្រាប់ថ្ងៃអនាគតព្រោះពេលនេះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅសល់ពេលមិនច្រើនទៀតទេក្នុងការរត់លើទីលាន។

  ខ្សែប្រយុទ្ធ Ansu Fati ​និងមិត្តរួមក្រុម 
  ខ្សែប្រយុទ្ធ Ansu Fati ​និងមិត្តរួមក្រុម 

Ansu Fati ស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៧ប្រកួតឲ្យ Barcelona នៅរដូវកាលថ្មីនេះប៉ុន្តែគេបានរងរបួសត្រង់ជង្គង់កំឡុងពេលប្រកួតប៉ះនឹង Real Betis និងត្រូវបញ្ជូនចេញពីទីលានភ្លាមៗនិងកំពុងសម្ងំព្យាបាលខ្លួនដោយត្រូវបានគេសន្និដ្ឋានថារូបគេនឹងត្រឡប់មកវិញនៅឆ្នាំក្រោយឯណោះ៕

ប្រភពjuvefc

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T