ក្រុមហ៊ុនផលិតឡាន SsangYong របស់កូរ៉េខាងត្បូងប្រកាសក្ស័យធនកំឡុងពេលកូវីដរាតត្បាត

//s9.kh1.co/c4/c46931e694d44bafe100a3386c14f7cfe0ed1001.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកវិភាគបាននិយាយថា រដ្ឋាភិបាលទំនងជាមិនជួយក្រុមហ៊ុនដែលរងគ្រោះដោយជំងឺរាតត្បាតដែលមានបរទេសនៅពីក្រោយនោះទេ។

កូរ៉ខាងត្បូង៖  ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង SsangYong Motor បានប្រកាសក្ស័យធន បន្ទាប់ពីមិនអាចសងបំណុលម្ចាស់បំណុលជាច្រើនមក។ ក្រុមហ៊ុន SsangYong ដែលមានភាគហ៊ុន75ភាគរយកាន់កាប់ដោយក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra & Mahindra បានដាក់ពាក្យប្រកាសក្ស័យធនទៅតុលាការ និងបានព្រមានពីការប៉ះពាល់ដ៏ធំធេងដល់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីមិនអាចសងប្រាក់កម្ចីប្រហែល 135លានដុល្លារ ទៅធនាគារអភិវឌ្ឍកូរ៉េ (KDB) និងធនាគារបរទេសជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាទីក្រុងសេអ៊ូលបានដាក់ចេញនូវវិធានការជំនួយហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដើម្បីជួយបន្ទាន់នូវពាណិជ្ជកម្មណាដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ អ្នកវិភាគជឿជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនធ្វើដូច្នេះចំពោះក្រុមហ៊ុនដែលមានអ្នកវិនិយោគបរទេសនោះទេ។

SsangYong Motor ដែលមានភាគហ៊ុន75ភាគរយកាន់កាប់ដោយក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra & Mahindra
SsangYong Motor ដែលមានភាគហ៊ុន75ភាគរយកាន់កាប់ដោយក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra & Mahindra

ក្រុមមន្រ្តីមានការព្រួយបារម្ភថា ការជួយស្រោចស្រង់ SsangYong ដើម្បីជួយការងារក្នុងស្រុក គឺជាការបញ្ជូនសញ្ញាដ៏ខុសមួយទៅក្រុមហ៊ុនផលិតរថយន្តដែលមានអ្នកវិនិយោគបរទេសដទៃទៀត។ ប្រសិនបើរដ្ឋាភិបាលជួយក្រុមហ៊ុន SsangYong នោះ GM Korea ក៏អាចស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្តទៀត ហើយក្រុមហ៊ុន Renault Samsung ក៏អាចធ្វើសកម្មភាពស្រដៀងគ្នានេះបានដែរ។ លោក Lee Hang-koo ទីប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានបច្ចេកវិទ្យារថយន្តកូរ៉េបានមានប្រសាសន៍ថា វាមិនអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានទេ។

ក្រោយការដាក់ពាក្យទៅតុលាការ Ssangyong នឹងមានពេលបីខែដើម្បីលក់ក្រុមហ៊ុននេះទៅឱ្យអ្នកថ្មី ឬចរចាជាមួយម្ចាស់បំណុល។ Ssangyong បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើខ្លួនរំពឹងថានឹងទទួលបានថវិកាសង្គ្រោះពីរដ្ឋាភិបាល ឬយ៉ាងណានោះទេ។

បញ្ហារបស់ក្រុមហ៊ុនផលិតរថយន្តនេះកាន់តែធ្ងន់ធ្ងរ គឺមកពីតម្រូវការទិញរថយន្តមានការធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកាន់តែខ្លាំង និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សាររថយន្ត SUV ។ ការលក់យានយន្តរបស់ខ្លួនបានធ្លាក់ចុះជាង20ភាគរយ ក្នុងចន្លោះខែមករានិងវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T