ក្រុមហ្នឹងលត់គេសាហាវណាស់! Neville និង Carragher ទាយថាក្រុមមួយនេះនឹងក្លាយជាជើងឯក Premier League រដូវកាលនេះ

//s9.kh1.co/b8/b896c167b817c4ba4f07cb33ec0b9f5487032382.jpg
កីទ្បា

 ២៣-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Neville និង Carragher ទាយថា Liverpool នឹងគ្រងតំណែងជើងឯកបន្តទៀត

អង់គ្លេស៖ លោក Gary Neville និង Jamie Carragher បានជ្រើសរើសក្លិបបាល់ទាត់មួយដែលមានប្រៀបជាងគេក្នុងការដណ្ដើមជ័យលាភីពានរង្វាន់ Premier League គឺហង្សក្រហម Liverpool ដែលក្នុងនោះលោក Neville បានទស្សទាយថា ក្លិបតោខៀវ Chelsea មិនបានជាប់ក្នុងចំណោម៤ក្រុមចុងក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jamie Carragher  និង Gary Neville 
  លោក Jamie Carragher  និង Gary Neville 

ពួកលោកទាំងពីរនាក់បានធ្វើការវិភាគក្នុងកម្មវិធី Monday Night Football និងបានទស្សទាយថាឆ្នាំ២០២១ខាងមុខនេះជាឆ្នាំដែលអ្នកគាំទ្រ Liverpool មានឱកាសបានមើលក្រុមសំណព្វចិត្តរបស់ខ្លួនលើកពានទៀតហើយ។

Liverpool  លើកពាន Premier League រដូវកាលមុន
Liverpool  លើកពាន Premier League រដូវកាលមុន

លោក Gary Neville បានថ្លែងថា៖

ខ្ញុំធ្លាប់និយាយហើយថា Liverpool នឹងក្លាយជាជើងឯកហើយគ្មានអ្វីអាចផ្លាស់ប្ដូរគំនិតខ្ញុំបានទេ ពេលដែល Villa និង Van Dijk បានរងរបួស ខ្ញុំក៏បានគិតថា អូ៎!វានឹងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ Liverpool បានរក្សាលំនឹងរបស់ក្រុមឡើងវិញ ពួកគេពិតជាមិនគួរឲ្យជឿមែន ពួកគេមានឧបសគ្គរារាំងនៅឆ្នាំនេះដែលខុសប្លែកពីឆ្នាំមុន តែខ្ញុំគិតថាពួកគេនឹងលើកពានម្ដងទៀត។

លោក Gary Neville
Liverpool  លើកពាន Premier League រដូវកាលមុន
Liverpool លើកពាន Premier League រដូវកាលមុន

ទាំងលោក Jamie Carragher និង Gary Neville ថែមទាំងបានប្រកែកគ្នារឿង Manchester United និង Manchester City ដែរថាតើទាំងពីរក្រុមនេះបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយដែរឬអត់។

លោក Jamie Carragher  និង Gary Neville 
លោក Jamie Carragher និង Gary Neville 
កីឡាករ Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester City 
កីឡាករ Manchester City 

ប៉ុន្តែយ៉ាងណាមិញពួកលោកទាំងពីរបានបង្ហាញគំនិតខុសពីគ្នាអំពីសមាសភាពក្រុមដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ ដោយលោក Carragher និយាយថា Chelsea អាចឡើងដល់វគ្គ៤ក្រុម ខណៈលោក Neville ថា Tottenham Hotspur នឹងបានឡើងដល់វគ្គ៤ក្រុមទៅវិញ។

កីឡាករ Chelsea 
កីឡាករ Chelsea 
កីឡាករ Spurs 
កីឡាករ Spurs 

លោក Gary Neville និយាយថា៖

អ្នក(Carragher)អាចផ្លាស់ប្ដូរគំនិតខ្លួនឯងបានណា! បើនិយាយឲ្យវាពិតទៅ ខ្ញុំមិនច្បាស់ទេថា Chelsea បានជាប់ក្នុងចំណោមវគ្គ៤ក្រុមឬអត់ រឿងមួយទៀតគឺខ្ញុំគិតថា Manchester City និង Manchester United នឹងជាប់វគ្គ៣ក្រុមចុងក្រោយហើយលេខ៤ បើមិន Chelsea ទេក៏Tottemham ដែរ ខ្ញុំថាអាហ្នឹងវាអាស្រ័យលើជោគវាសនាទេ។

លោក Gary Neville

ក្នុងនោះដែរ លោក Gary Neville និង Jamie Carragher ក៏បានចុចយកកីឡាករ១១នាក់ដែលអាចនឹងក្លាយជាក្រុមបាល់ទាត់ដ៏ល្អបំផុតប្រចាំនៅ Premier League( Team of the Year)ផងដែរដោយក្នុងនោះក៏មានកីឡាករមកពីក្រុមជើងឯក Liverpool ចំនួន ៦នាក់គឺប្រធានក្រុម Jordan Henderson ខ្សែការពារTrent Alexander-Arnold, Virgil van Dijk, Andrew Robertson  អ្នកចាំទី Allison Becker  និង ខ្សែប្រយុទ្ធ Mohamed Salah៕

កីឡាករ Liverpool  ទាំង៦
កីឡាករ Liverpool  ទាំង៦

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T